លោក Nguyen Xuan Phuc ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម

លោក Nguyen Xuan Phuc ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ធ្វើសច្ចាប្រណិធានទទួលដំណែង


(VOVworld)-ក្នុងសម័យប្រជុំរដ្ឋសភា នាថ្ងៃទី៧មេសា លោក Nguyen Xuan Phuc បានជាប់ឆ្នោតជាប្រមុខរដ្ឋាភិបាលដោយទទួលបានការគាំទ្រចំនួន៩០,២៨ %។ នៅក្នុងពិធីធ្វើសច្ចាប្រណិធានទទួលដំណែង  នាយករដ្ឋមន្ត្រីលោក Nguyen Xuan
Phuc បានអះអាងថា នឹងស្មោះត្រង់ជាមួយមាតុប្រទេស ជាមួយ ប្រជាជនជាមួយ
រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក បានសច្ចាហាត់ពត់
លត់ដំ ខំប្រឹងប្រែងបំពេញល្អភារកិច្ចដែលបានបក្ស រដ្ឋនិង ប្រជាជនប្រគល់ជូន។
លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖

        “នេះជាកិត្តយសដ៏ធំធេងនិងនេះក៏ជាភារកិច្ចយ៉ាងធ្ងន់ធ្ងរដែលបក្ស រដ្ឋនិង
ប្រជាជនប្រគល់ជូន។​ ខ្ញុំនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើមាតុ
ប្រទេស បម្រើប្រជាជន ដោយគោលដៅកសាងប្រទេសវៀតណាមសង្គមនិយម
ប្រជាជនសម្បូធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយ
ធម៌។ រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីនឹងបន្តពង្រីកនូវស្មារតីដ៏ល្អប្រសើរ រួមទាំង ផ្ទៀងស្តាប់មតិរបស់ប្រជាពលរដ្ឋ អ្នកបោះឆ្នោតទូទាំងប្រទេស ខំប្រឹងប្រែងអនុ វត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជម្រុញកិច្ចការ ផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិ តស៊ូរ ការពាររឹងមាំឯករាជ្យ  អធិប
តេយ្យភាព និងបូរណភាពដែនដី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ