លោក Nguyen Xuan Phuc ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

(VOVWORLD) -  នាព្រឹកថ្ងៃទី ៥ ខែមេសា រដ្ឋសភាវៀតណាមបានអនុម័តជ្រើសតាំងលោក Nguyen Xuan Phuc កាន់ដំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដោយមានសំឡេងគាំទ្រ ៩៧,៥%។

លោក Nguyen Xuan Phuc ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញស្បថចូលកាន់តំណែង (រូបថតៈ VGP/Nhat Bac)

អញ្ជើញស្បថចូលកាន់តំណែងចំពោះមុខរដ្ឋសភា ជនរួមជាតិនិងម្ចាស់ឆ្នោតទូទាំងប្រទេស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងនូវភក្ដីភាពស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបំពេញយ៉ាងល្អប្រពៃនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។

ថ្លែងបន្ទាប់ពីពិធីស្បថចូលកាន់ដំណែង ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះរដ្ឋសភា សមាជិកសមាជិការសភាតំណាងម្ចាស់ឆ្នោតទូទាំងប្រទេសដែលបានទុកចិត្តនិងជ្រើសតាំងលោកកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ 

“នៅក្រោមទង់ក្រហម ផ្កាយមាស ខ្ញុំសូមសន្យាជាមួយរដ្ឋសភានិងប្រជាជនទូទាំងប្រទេសថា ខ្ញុំនឹងលះបង់អស់ពីចិត្តពីថ្លើម មានទំនួលខុសត្រូវ ឧស្សាហ៍ព្យាយាម សន្សំសំចៃ សុចរិត ទៀងត្រង់ គិតគូរតែការងាររួមដោយមិនគិតដល់ប្រយោជន៍សួនតួ; បំពេញយ៉ាងពេញលេញនូវតួនាទីនិងអំណាចប្រតិបត្តិរបស់ប្រធានរដ្ឋ; សម្របសម្រួលនិងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋាភិ បាល តុលាការប្រជាជនកំពូល អយ្យការប្រជាជនកំពូល និងរណសិរ្សមាតុភូមិវៀតណាម។ ជាមួយគ្នានោះ គឺសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ រចនាបទនិងសីលធម៌របស់លោកប្រធានហូជីមិញ ដោយឥតឈប់ឈរ; ជិតស្និទ្ធ ផ្ទៀងស្តាប់ ទទួលយកមតិនិងសេចក្តីប្រាថ្នារបស់ប្រជាជន។ ទន្ទឹមនឹងនេះ យើងសង្ឃឹមថានឹងទទួលបានកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រព័ន្ធយោបាយទាំងមូល ជនរួមជាតិ យុទ្ធ ជនទូទាំងប្រទេស ក៏ដូចជា ប្រជាជននៅបរទេស ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ឱ្យបានល្អប្រពៃបំផុត”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។

លោក Nguyen Xuan Phuc ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជូនផ្កាអបអរសាទរចំពោះប្រធានរដ្ឋ លោក Nguyen Xuan Phuc (រូបថតៈ VGP/Nhat Bac)

ក្រឡេកមើលឡើងវិញសមិទ្ធិផលដ៏ធំធេងដែលប្រទេសជាតិសម្រេចបានក្នុងអាណត្តិកន្លងមក ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានបញ្ជាក់ថា កិត្តិយសដែលយើងមាននាពេលបច្ចុប្បន្ននេះ គឺជាកិត្តិយសនៃការទទួលខុសត្រូវ ដែលផ្សាភ្ជាប់ជាមួយការប្រតិបត្តិនិងគោលជំហររឹងមាំ ហើយអ្វីៗទាំងនេះ បានពូនជ្រុំឡើងឆន្ទៈមោះមុតនិងស្មារតីនៃបដិវត្តវៀតណាម។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្ស ដោយកម្លាំងពលំនៃស្មារតីសាមគ្គីជនជាតិទាំងមូលរួមទាំងការគាំទ្រពីមិត្តភក្តិអន្តរជាតិ ប្រទេសជាតិនឹងជំនះរាល់ការលំបាកសាកល្បងពិតជាពុំខាន ដើម្បីឈានទៅរកសន្តិភាពនិងសុភមង្គល ដើម្បីសម្រេចបានគោលដៅដែលមហាសន្និបាតលើកទី ១៣ របស់បក្សបានដាក់ចេញ។ លោក ប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមគឺជាប្រទេសមួយដែលមានជនជាតិភាតរៈជាច្រើន ប៉ុន្តែជនជាតិយើងទាំងអស់មានបេះដូងរួម

លោក Nguyen Xuan Phuc កើតនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤។ លោកមានស្រុកកំណើតនៅឃុំ Que Phu ស្រុក Que Son ខេត្ត Quang Nam។ លោកជាសមាជិក ការិយាល័យនយោបាយនីតិកាលទី ១១, ១២, ១៣; សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១០, ១១, ១២, ១៣ និងជាសមាជិកសភា នីតិកាលទី ១១,១៣,១៤។

មានដំបូលរួម មានប្រវត្តិសាស្រ្តនិងបេសកកម្មដ៏រុងរឿង។ សេចក្តីប្រាថ្នាអំពីប្រទេសវៀតណាមដ៏ខ្លាំងមាំមួននា ឆ្នាំ ២០៤៥ ដោយ “ប្រកៀកស្មាជាមួយទ្វីបទាំង ៥” ដែលជាបំណងប្រាថ្នារបស់លោកប្រធានហូជីមិញនិងស្មារតីនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានដាក់ចេញ។ ទាំងអស់នេះមិនមែនជាអំណោយដែលមានស្រាប់សម្រាប់ឆ្នាំ ២០៤៥ ទេ នោះគឺជាគោលដៅដ៏ខ្ពង់ខ្ពស់សម្រាប់យើងជំនាន់បច្ចុប្បន្ននិងជំនាន់ក្រោយខិតខំតស៊ូដណ្តើមបានដែរ។ យើងមានជំនឿយ៉ាងមុតមាំថាៈ បន្តប្រពៃណីរបស់វីរៈបុរស យើងនឹងសរសរជាបន្តនូវជំពូកថ្មីនៃប្រវត្តិសាស្រ្ត ពោលគឺសរសេរឡើងជាបន្តនូវប្រទេសជាតិសម្បូររុងរឿងនិងវិបុលភាព”។

ក្នុងសុន្ទរកថារបស់ខ្លួន លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះប្រជាជន រដ្ឋាភិបាលនិងមិត្តភក្តិអន្តរជាតិ ដែលតែងតែមានការគាំទ្រដ៏មានតម្លៃសម្រាប់ប្រទេសនិងប្រជាជនវៀតណាម ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលជាមិត្តល្អនិងជាដៃគូដែលអាចទុកចិត្តបានរបស់បណ្តាប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ