លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មការរដ្ឋស្ដីពីការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្ម
(VOVWORLD) -កិច្ចប្រជុំគណៈកម្មការរដ្ឋស្ដីពីការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ និងសន្តិសុខបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២០ កញ្ញា នៅទីក្រុងហាណូយ។
លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មការរដ្ឋស្ដីពីការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្ម |
កិច្ចប្រជុំគណៈកម្មការរដ្ឋស្ដីពីការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ និងសន្តិសុខបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២០ កញ្ញា នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា នាពេលកន្លងទៅ ស្ថានភាពអន្តរជាតិនិងតំបន់មានបម្រែបម្រួលជាច្រើន រដ្ឋាភិបាល ក្រសួងការពារប្រទេស ក្រសួងនគរបាលជានិច្ចកាលយកចិត្តទុកដាក់បញ្ជាណែនាំ ហើយបង្កើតជំហានអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់ឧស្សាហកម្មការពារជាតិនិងសន្តិសុខ។ សមត្ថភាពផលិត ជួសជុលអាវុធ សម្ភារៈរបស់ឧស្សាហកម្មការពារជាតិ សន្តិសុខមានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ហើយរួមវិភាគទានលើកកំពស់សក្តានុពលការពារជាតិ សន្តិសុខជាតិ។ លោក Nguyen Xuan Phuc បានស្នើឲ្យសមាជិកនៃគណៈកម្មការ បញ្ជាណែនាំ ក្រសួង ស្ថាប័ននានាបន្តពង្រីកតួនាទី ភារកិច្ច យកចិត្តទុកដាក់ រួមសហការយ៉ាងជិតស្និទ្ធ ហើយបង្កលក្ខណៈងាយស្រួលដើម្បីជំរុញខ្លាំងការអនុវត្តលើកម្មវិធី ផែនការធានាសម្រេចរួចរាល់ប្រកបដោយជោគជ័យរាល់គោលដៅ ភារកិច្ចស្ដីពីការជំរុញខ្លាំងការអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ សន្តិសុខ ហើយឆ្លើយតបនឹងតម្រូវការកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី៕