លោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យស្ថានភាពជំនះពុះពារលើការខូចខាតដោយសារខ្យល់ព្យុះដំរីនៅ Khanh Hoa

(VOVWORLD) -នាព្រឹកថ្ងៃទី ៣០ វិច្ឆិកា នៅ ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យស្ថានភាពជំនះពុះពារលើការខូចខាតដោយសារខ្យល់ព្យុះដំរី ដែលកើតមានឡើងនាដើមខែវិច្ឆិកានេះ។
លោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យស្ថានភាពជំនះពុះពារលើការខូចខាតដោយសារខ្យល់ព្យុះដំរីនៅ Khanh Hoa - ảnh 1លោក Nguyen Xuan Phuc អញ្ជើញ
ទៅពិនិត្យស្ថានភាពជំនះពុះពារលើការខូចខាតដោយសារខ្យល់ព្យុះដំរីនៅ Khanh Hoa 

នាព្រឹកថ្ងៃទី ៣០ វិច្ឆិកា នៅ ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅពិនិត្យស្ថានភាពជំនះពុះពារលើការខូចខាតដោយសារខ្យល់ព្យុះដំរី ដែលកើតមានឡើងនាដើមខែវិច្ឆិកានេះ។

ចែករំលែកអំពីការបាត់បង់របស់ប្រជាជននោះ លោក  Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យថ្នាក់ដឹកនាំមូលដ្ឋានជួយឧបត្ថម្ភប្រជាជនជាបន្ទាន់ ព្រមទាំងបានឲ្យដឹងថា រដ្ឋាភិបាលនឹងមានវិធានការជួយឧបត្ថម្ភចាំបាច់នានា។

អញ្ជើញទៅពិនិត្យស្ថានភាពមហន្តរាយនៅ កំពង់ផែនេសាទត្រី Van Gia ស្រុក Van Ninh នោះ លោក Nguyen Xuan Phuc បានស្នើថា៖

“នាបច្ចុប្បន្នយើងគប្បីប្រមូលផ្ដុំស្ដារឡើងវិញនូវចំណុចខូចខាត់ទាំងអស់ ហើយត្រូវមានយន្តការ ជាពិសេសគឺឥណទាន ដើម្បីប្រជាជនអាចស្ដារឡើងវិញនូវមុខរបររបស់ខ្លួន មុខរបរប្រពៃណីរបស់ខែត្ត Khanh Hoa និងថែទាំជីវភាពរស់នៅរបស់ប្រជាជន”។

នាថ្ងៃដដែល នៅទីក្រុង Nha Trang លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគន្លឹះនៃខេត្ត Khanh Hoa និង Phu Yen អំពីកិច្ចការ ជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យះដំរីបណ្ដាលឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ