លោក Obama ៖ គណៈបក្សសាធារណៈរដ្ឋបានធ្វើសកម្មភាពគ្មានការទទួលខុសត្រូវនិងតាមមនោគមវិជ្ជារបស់ខ្លួន

លោក Obama ៖ គណៈបក្សសាធារណៈរដ្ឋបានធ្វើសកម្មភាពគ្មានការទទួលខុសត្រូវនិងតាមមនោគមវិជ្ជារបស់ខ្លួន - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama (Image: VOV Online)

(VOVworld) – គណៈបក្សសាធារណៈរដ្ឋបានធ្វើសកម្មភាពគ្មានការទទួលខុស
ត្រូវនិងតាមមនោគមវិជ្ជារបស់ខ្លួន។ ប្រធានាធិបតីអាមេរិក លោក Barack Obama បាននាំចេញការរិះគន់ពោលខាងលើបន្ទាប់ពី ផ្នែកមួយក្នុងចំណោមស្ថាប័ននៃ
រដ្ឋាភិបាលរបស់អាមេរិកត្រូវបញ្ឈប់សកម្មភាពបណ្តោះអាសន្ន។ មូលហេតុនៃ
ព្រឹត្តិការណ៍នេះគឺ វិមានស គណៈបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាអាមេរិករួម
ជាមួយគណៈបក្សសាធារណៈរដ្ឋនៅរដ្ឋសភាអាមេរិកមិនទទួលបានការព្រម
ព្រៀងណាមួយឡើយអំពីផែនការចំណាយថវិការក្នុងឆ្នាំសារពើពន្ធឆ្នាំ ២០១៤។
ថ្លែងមតិនាថ្ងៃទី ១ តុលា នៅវិមានស ប្រធានាធិបតី Obama បានលើកច្បាស់ថា៖បណ្ដាសមាជិកសភានៃគណៈបក្សសាធារណៈរដ្ឋបានធ្វើយុទ្ធនាការមនោគម
វិជ្ជារបស់ខ្លួន​សំដៅបំផ្លាញចោលច្បាប់អំពីការកែទម្រង់ប្រព័ន្ធ សុខាភិបាលដែល
លោក Obama លើកឡើង ឬហៅថា៖ “Obamacare”។ តាមលោក Obama ថា៖ គណៈ
បក្សសាធារណៈរដ្ឋត្រូវទទួលខុសត្រូវចំពោះការ ផ្អាកសកម្មភាពរបស់រដ្ឋាភិបាល
ក្នុងពេលដែលមិនទទួលស្គាល់កម្មវិធីថែទាំសុខភាពមានតំលៃថោកសំរាប់ប្រជា
ជនអាមេរិករាប់លាននាក់។

ប្រធានាធិបតីអាមេរិកក៏បានប្រកាសនឹងប្រើសិទ្ធិវេតូនូវពង្រាងច្បាប់ថវិការរដ្ឋ
ជាបន្ទាន់ចំនួន ៣ ដែលបណ្កាសមាជិកសភានៃគណៈបក្សសាធារណៈរដ្ឋនៅ រដ្ឋសភាគ្រោងអនុម័ត ដើម្បីចាប់ផ្តើមសកម្មភាពរបស់កម្មវិធីអតីតទាហាន បើកទ្វាសួនឧទ្យានថ្នាក់សហរដ្ឋ ក៏ដូចជា រាល់សកម្មភាពនៅខ័ណ្ឌ Columbia
ឡើងវិញ។ ការបញ្ឃប់សកម្មភាពមួយផ្នែករបស់រដ្ឋាភិបាលអាមេរិកបានជះ
ឥទ្ធិពលដ៏ធំធេងដល់សកលលោក។ ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនៅកូរ៉ែ
ខាងត្បូង រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Chuck Hagel បានព្រមានថា៖ ការផ្អាកសកម្មភាពរបស់រដ្ឋាភិបាលអាមេរិកអាចធ្វើឲ្យបាត់បង់គេរិ៏ឈ្មោះរបស់
ខ្លួនចំពោះសម្ព័ន្ធមិត្តនានាក្នុងការអនុវត្តរាល់កិច្ចសន្យាជាមួយប្រទេសទាំងនោះ។ ក្រសួងការបរទេសអាមេរិកក៏ បានប្រកាសថា៖ សកម្មភាពរបស់ស្ថានកុងស៊ូល
និងស្ថានទូតអាមេរិក ប្រចាំនៅឯបរទេសនឹងនឹងនៅបន្តដល់ពេលណានៅមាន
ថវិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ