លោក Pham Binh Minh ជួបសន្ទនាទ្វេភាគីក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣
(VOVWORLD) -នាថ្ងៃទី ២០ វិច្ឆិកា ក្នុងក្របខ័ណ្ឌ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣ (FMM-១៣) ដែលកំពុងប្រព្រឹត្តិទៅនៅ មីយ៉ាន់ម៉ានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបទេសនៃបណ្ដាប្រទេស បារាំង Luxembourg ហុងគ្រី ហ្វាំងឡង់ និងរូម៉ានី។
លោក Pham Binh Minh ជួបសន្ទនាទ្វេភាគី
ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣ |
នាថ្ងៃទី ២០ វិច្ឆិកា ក្នុងក្របខ័ណ្ឌ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣ (FMM-១៣) ដែលកំពុងប្រព្រឹត្តិទៅនៅ មីយ៉ាន់ម៉ានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកាបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបទេសនៃបណ្ដាប្រទេស បារាំង Luxembourg ហុងគ្រី ហ្វាំងឡង់ និងរូម៉ានី។
នៅក្នុងជំនួបទាំងនេះ បណ្ដាប្រទេសបានស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ក្នុងនោះមានការចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម រវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA)។ ស្ដីពីបញ្ហាសមុទ្រខាងកើត បណ្ដាប្រទេសបានចែករំលែកគោលជំហរ និងគោលការណ៍របស់វៀតណាម និងអាស៊ានអំពីការរក្សាសន្តិភាព ស្ថិរភាព សេរីនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិភាពនូវដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ហើយកសាង ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្ដែង និងប្រសិទ្ធភាពឲ្យបានឆាប់ៗ
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង លោក Jean-Yves Le Drian ភាគីទាំងពីបានឯកភាពអនុវត្តរាល់យន្តការសហប្រតិបត្តិការទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមទិសយកចិត្តទុកដាក់ដល់ការវិនិយោគក្នុងគម្រោងការណ៍បៃតង និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស និងអឺរ៉ុប Luxembourg លោក Jean Asselborn លោក Pham Binh Minh បានឯកភាពរួមសហការអនុវត្តរាល់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម -Luxembourg នាឆ្នាំ២០១៨។លោក Jean Asselborn បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងថានៈកាន់តែខ្ពស់របស់វៀតណាមនៅអឺរ៉ុបពីមួយថ្ងៃទៅមួយថ្ងៃ។
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស ហុងគ្រី លោក Peter Szijjarto ភាគីទាំងពីរបានពិភាក្សាទៅលើវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញនាំចេញរបស់ភាគីទាំងពីរក្នុងការទាក់ទងផ្ទាល់ជាមួយទីផ្សាររបស់គ្នាទៅវិញទៅមក។
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស ហ្វាំងឡង់ លោក Timo Soini ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងរួមសហការយ៉ាងជិតស្និទ្ធនៅបណ្ដាវេទិកាពហុភាគី។ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ ហើយស្នើឲ្យហ្វាំងឡង់បន្តផ្គត់ផ្គង់ ODA សម្រាប់វៀតណាម។ រីឯខ្លួនវិញ លោក Timo Soini មានបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម។
នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋលេខាធិការការបរទេសរូម៉ានីលោកស្រី Monica Gheorghita លោក Pham Binh Minh បានស្នើឲ្យរូម៉ានីផ្ដល់ ឥណទានអាទិភាពសម្រាប់វៀតណាម។ វីឯខ្លួនវិញ លោកស្រី Monica Gheorghita មានបំណងបង្កើនថែមទៀតការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយវៀតណាម និងសហប្រតិបត្តិការលើវិស័យ បង្ការប្រឆាំងបទល្មើសឆ្លងដែនជាដើម។
នាថៃទី ២០ វិច្ឆិកា ដដែល នៅខាងក្រៅសន្និសីទ លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការការបរទេស ស្លូវេនីលោក Andej Logar ជូបសន្ទនាជាមួយរដ្ឋមន្ត្រីកាបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel និងទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Marek Magierowski ផងដែរ៕