លោក Pham Binh Minh ទទួលជួបសន្ទនាជាមួយគណៈកម្មាធិការយោធាសហភាពអឺរ៉ុប

(VOVWORLD) -នាថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ លោក Michail Kostarakos ប្រធាន គណៈកម្មាធិការយោធាសហភាពអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោក Pham Binh Minh ទទួលជួបសន្ទនាជាមួយគណៈកម្មាធិការយោធាសហភាពអឺរ៉ុប - ảnh 1លោក Pham Binh Minh ទទួលជួបសន្ទនាជាមួយគណៈកម្មាធិការយោធាសហភាពអឺរ៉ុប 

នាថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ លោក Michail Kostarakos ប្រធាន គណៈកម្មាធិការយោធាសហភាពអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានអះអាងថា វៀតណាមកំពុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងខ្លាំងក្លា និងគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សន្តិសុខ និងការពារជាតិ។

លោក Pham Binh Minh បានស្នើឲ្យភាគីទាំងពីរនាពេលខាងមុខ គប្បីបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ បង្កើនការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍លើគ្រប់វិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យដូចជា៖ ហ្វឹកហ្វឺនបណ្ដុះបណ្ដាល សន្តិសុខ អ៊ីនធឺណិត បច្ចេកវិទ្យាព័ត៌មាន និងរក្សាសន្តិភាពអង្គការសហប្រជាជាតិជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ