លោក Pham Binh Minh ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ុងហ្គោលី លោក D.Bilegdorj
(VOVWORLD) -នាល្ងាចថ្ងៃទី ១៦ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ុងហ្គោលី លោក D.Bilegdorj។ នៅទីនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថាវៀតណាមនិងម៉ុងហ្គោលីគឺជាប្រទេសពីរដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅទទួលបានសមិទ្ធផលគួឲ្យកត់សម្គាល់។
លោក Pham Binh Minh ទទួលជួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតម៉ុងហ្គោលី លោក D.Bilegdorj |
នាល្ងាចថ្ងៃទី ១៦ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ុងហ្គោលី លោក D.Bilegdorj។ នៅទីនេះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថាវៀតណាមនិងម៉ុងហ្គោលីគឺជាប្រទេសពីរដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅទទួលបានសមិទ្ធផលគួឲ្យកត់សម្គាល់។ លោក Pham Binh Minh មានក្ដីជឿជាក់ថា ដោយមានបទពិសោធន៍ និងមនោសញ្ចេតនារបស់ខ្លួននោះ លោក D.Bilegdorj នឹងអនុវត្តល្អរាល់បេសកកម្មដ៏ថ្លៃថ្លា ហើយរួមចំណែកជាក់ស្ដែងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេទាំងពីរ។
រីឯខ្លួនវិញ លោក D.Bilegdorj បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងរួមសហការជាមួយបណ្ដាស្ថាប័នទាក់ទិននានា ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីម៉ុងហ្គោលី - វៀតណាមឲ្យកាន់តែអភិវឌ្ឍន៍ និងទទួលបានសមិទ្ធផលដ៏ធំធេងថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕