លោក Pham Quang Vinh អញ្ជើញចូលរួមវេទិកាស្ដីពីរចនាសម្ព័ន្ធសន្តិសុខអាស៊ី - ប៉ាស៊ីហ្វិក
(VOVWORLD) -បណ្ឌិតសភាស្រាវជ្រាវគោលនយោបាយ Asia Society នៅវ៉ាស៊ីនតោនឌីស៊ី (អាមេរិក)ទើបនឹងបានរៀបចំវេទិកា “សន្តិសុខអាស៊ី - ប៉ាស៊ីហ្វិក”។
កលោក Pham Quang Vinh អញ្ជើញចូលរួមវេទិកាស្ដីពី
រចនាសម្ព័ន្ធសន្តិសុខអាស៊ី - ប៉ាស៊ីហ្វិក |
បណ្ឌិតសភាស្រាវជ្រាវគោលនយោបាយ Asia Society នៅវ៉ាស៊ីនតោនឌីស៊ី (អាមេរិក)ទើបនឹងបានរៀបចំវេទិកា “សន្តិសុខអាស៊ី - ប៉ាស៊ីហ្វិក” ក្នុងនោះមានសេចក្ដីប្រកាសរបាយការណ៍ថ្មីៗ របស់ Asia Society ស្ដីពី ការរក្សាសន្តិភាពនៅអាស៊ី៖ កសាងរបៀបរបបសន្តិសុខដ៏យូរអង្វែងក្នុងតំបន់។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Pham Quang Vinh បានសង្កត់ធ្ងន់ទៅលើតួនាទីនៃយន្តការតំបន់ ក្នុងការជំរុញកសាងជំនឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការស្ដីពីសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងនៅក្នុងតំបន់។តាមលោកថា មេរៀនបទពិសោធន៍ក្នុងការកសាងរចនាសម្ព័ន្ធតំបន់អាស៊ីប៉ាស៊ីហ្វិកគឺត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ហើយសមស្របនឹងភាពសំបូរបែបនៅក្នុងតបន់ជាដើម។ លោក Pham Quang Vinh បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃធម្មនុញ្ញអាស៊ាននិងសេចក្តីប្រកាសនៃថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ីខាងកើត ដែលក្នុងនោះមានសេចក្ដីប្រកាសគូឡាឡាំពួរស្ដីពីការបង្កើតសន្និសីទជាន់ខ្ពស់អាស៊ីខាងកើត (EAS) នាឆ្នាំ ២០០៥ សេចក្ដីប្រកាសហាណូយ ឆ្នាំ ២០១០ និងសេចក្ដីប្រកាសគូឡាឡាំពួរឆ្នាំ ២០១៥ជាដើម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ដោយមានតួនាទីជាមជ្ឈមណ្ឌលនោះ អាស៊ានគប្បីបង្កើនថែមទៀតនូវសាមគ្គីភាព កសាងសហគមន៍ និងតួនារីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងជាមួយដៃគូ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំាបន់៕