លោក Phan Van Giang ទទួលជួបសន្ទនាជាមួយមេបញ្ជាការកងទ័ពជើងអាកាសមហាសមុទ្រប៉ាស៊ីហ្វិកអាមេរិក

(VOVWORLD) -នាល្ងាចថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកលោក Phan Van Giang  អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Terrence J.O shaughnessy មេបញ្ជាកា៥រកងទ័ពជើងអាកាសមហាសមុទ្រប៉ាស៊ីហ្វិកអាមេរិក ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោក Phan Van Giang  ទទួលជួបសន្ទនាជាមួយមេបញ្ជាការកងទ័ពជើងអាកាសមហាសមុទ្រប៉ាស៊ីហ្វិកអាមេរិក - ảnh 1លោក Phan Van Giang  
ទទួលជួបសន្ទនាជាមួយមេបញ្ជាការកងទ័ពជើងអាកាសមហាសមុទ្រប៉ាស៊ីហ្វិកអាមេរិក 

នាល្ងាចថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកលោក Phan Van Giang  អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ Terrence J.O shaughnessy មេបញ្ជាកា៥រកងទ័ពជើងអាកាសមហាសមុទ្រប៉ាស៊ីហ្វិកអាមេរិក ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នៅទីនេះ លោក Terrence J.O shaughnessy បានជូនដំណឹងអំពីលទ្ធផលនៃជំនួបធ្វើការមុននោះ រវាងគណៈប្រតិភូ មេបញ្ជាការកងទ័ពជើងអាកាសមហាសមុទ្រប៉ាស៊ីហ្វិកអាមេរិក និងកងទ័ពអាកាសវៀតណាម ក្នុងនោះភាគីទាំងពីរបានផ្លាស់ប្ដូរខ្លឹមសារមួយចំនួន និងទិសដៅសហប្រតិបត្តិការរវាងកងកម្លាំងកងទ័ពអាកាសនៃប្រទេសទាំងពីរនាពេលខាងមុខ។

រីឯខ្លួនវិញ លោក Phan Van Giang បានចាត់ទុកថា ការដែលវៀតណាម និងអាមេរិកបង្កើតទំនាក់ទំនងដៃគូរលើគ្រប់ជ្រុងជ្រោយគឺជាមូលដ្ឋានដើម្បីនាំកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីអភិវឌ្ឍន៍ឡើងកម្រិតថ្មីមួយទៀត។ លោកបានស្នើឲ្យកងកម្លាំងកងទ័ពអាកាសនៃប្រទេសទាំងពីរបន្តផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយធ្វើឲ្យស៊ីជម្រៅថែមទៀត កិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្ដូរព័ត៌មាន និងការស្រាវជ្រាវវេជ្ជសាស្ត្រកងទ័ពអាកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ