លោក Ted Osius ក្លាយទៅជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមជាផ្លូវការ
|
លោក Ted Osius ក្លាយទៅជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមជាផ្លូវការ |
(VOV)_នាយប់ថ្ងៃទី១៨វិច្ឆិកា ព្រឹទ្ធសភាអាមេរិកបានអោយសច្ចានុម័តលោក
Ted Osius ធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាម ជំនួសអោយលោក
David Shear ដែលទើបបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ ព័ត៍មាននេះត្រូវបាន
លោក Jeff Rathke នាយកការិយាល័យសារព័ត៍មាន នៃក្រសួងការបរទេសអាមេរិក
បញ្ជាក់នៅក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃនេះដែរ។
លោក Ted Osius ជាពលរដ្ឋនៅរដ្ឋ Maryland និងជាអ្នកាទូតជើងចាស់ ហើយ
តែងតែបំពេញការងារនៅឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម ថៃនិងហ្វីលីពីន៕