លោក Tran Dai Quang ប្រគល់សេចក្ដីសម្រេចចិត្តតែងតាំងមុខងារជាឯកអគ្គរដ្ឋទូតជូនកម្មាភិបាលការទូត
(VOVWORLD) -ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានប្រគល់សេចក្ដីសម្រេចចិត្តស្ដីពីការតែងតាំងមុខងារជាឯកអគ្គរដ្ឋទូតនៃសាធា រណរដ្ឋសង្គនិយមវៀតណាមជូនកម្មាភិបាលការទូតចំនួន ៦ រូប ក្នុងអាណត្តិ ២០១៨ - ២០២១។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang |
នាល្ងាចថ្ងៃទី ២៦ មិន នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានប្រគល់សេចក្ដីសម្រេចចិត្តស្ដីពីការតែងតាំងមុខងារជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គនិយមវៀតណាមជូនកម្មាភិបាលការទូតចំនួន ៦ រូប ក្នុងអាណត្តិ ២០១៨ - ២០២១។ ក្នុងនោះមានលោក Ha Kim Ngoc ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅអាមេរិក និងលោក Dang Dinh Quy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព និងជាប្រធានគណប្រតិភូអចិន្រ្តៃយ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាមអមអង្គការសហប្រជាជាតិប្រចាំនៅទីក្រុង New York របស់អាមេរិក។
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានស្នើឲ្យឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងរបស់វៀតណាមនៅឯបរទេសយ៉ាងដូច្នេះថា៖
“យើងគប្បីបន្តពង្រីកស្មារតីម្ចាស់ការ រួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថានប័នទាក់ទិននានា សំដៅពង្រឹងការកសាងទំនុកទុកចិត្ត បង្ការ និងប្រឆាំងជម្លោះ។ ដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងតំបន់។ ជំរុញយ៉ាងខ្លាំងកិច្ចការឃោសនាការទូត សំដៅឆ្លៀតយកឲ្យបានអតិបរមានូវការគាំទ្ររបស់មិត្តភក្តិអន្តរជាតិផងដែរ”៕