លោក Tran Thanh Man លោក Nguyen Khac Dinh លោក Nguyen Duc Hai ជាប់ឆ្នោតជាអនុប្រធានរដ្ឋសភា
(VOVWORLD) - សមាជិកសភាបានបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋសភា។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតបានបង្ហាញថាលោក Tran Thanh Man លោក Nguyen Khac Dinh លោក Nguyen Duc Hai ជាប់ឆ្នោតជាអនុប្រធានរដ្ឋសភា។
លោក Tran Thanh Man លោក Nguyen Khac Dinh លោក Nguyen Duc Hai (រូបថត៖ Quochoi.vn) |
នៅក្នុងសម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី ១ ខែមេសា រដ្ឋសភាបានបន្តដំណើរការបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋសភាដើម្បីជំនួសតំណែងលោកស្រី Tong Thi Phong លោក Uong Chu Luu និងលោក Phung Quoc Hien ដែលត្រូវបានរដ្ឋសភាបញ្ចប់តំណែង។
បន្ទាប់ពីធ្វើការពិភាក្សា អនុម័តលើបញ្ជីបេក្ខជននោះ សមាជិកសភាបានបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋសភា។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតបានបង្ហាញថា៖ លោក Tran Thanh Man - សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Khac Dinh សមាជិកមជ្ឈឹមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Khanh Hoa និងលោក Nguyen Duc Hai សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និងថវិការដ្ឋសភា បានជាប់ឆ្នោតជាអនុប្រធានរដ្ឋសភាផងដែរ៕