លោក Trinh Dinh Dung ដឹកនាំកិច្ចការជំនះពុះពារលើផលវិបាកដែលបណ្ដាលឡើងដោយភ្លៀងនៅ Lai Chau

(VOVWORLD) -នាព្រឹកថ្ងៃទី ២៦ មិថុនា ក្រុមការងាររបស់រដ្ឋាភិបាល ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Trinh Dinh Dung បានអញ្ជើញចុះទៅសាកសួរសុខទុក្ខប្រជាជន និងដឹកនាំកិច្ចការជំនះពុះពារលើផលវិបាក ដែលបណ្ដាលឡើងដោយភ្លៀងទឹកជំនន់នៅខេត្ត Lai Chau។ 
លោក Trinh Dinh Dung ដឹកនាំកិច្ចការជំនះពុះពារលើផលវិបាកដែលបណ្ដាលឡើងដោយភ្លៀងនៅ Lai Chau - ảnh 1ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Trinh Dinh Dung ដឹកនាំកិច្ចការជំនះពុះពារលើផលវិបាកដែលបណ្ដាលឡើងដោយភ្លៀងនៅ Lai Chau 

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Lai Chau និងស្រុក Tam Duong នោះ លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖ ដើម្បីជំនះពុះពារលើផលវិបាកដោយសារទឹកភ្លៀង នាពេលកន្លងមក ព្រមទាំងម្ចាស់ការទប់ទល់នឹងគ្រោះធម្មជាតិនោះ ខេត្ត Lai Chau គប្បីប្រមូលផ្ដុំកម្លាំង និងមធ្យោបាយ ដើម្បីស្វែងរកមនុស្សដែល បាត់ខ្លូន។ ជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ដែលអាចកើតឡើងការបាក់ដី ដើម្បីធានាសុវត្ថិភាពអយុជីវិត។ រៀបចំលំនៅដ្ឋានជាបណ្ដោះអាសន្នសម្រាប់ក្រុមគ្រួលារ ដែលបាត់បង់ផ្ទះសម្បែង និងរៀបចំផ្ដល់ស្បៀងអាហារជួយសង្គ្រោះជាបន្ទាន់ជូនប្រជាជនផងដែរ។

យោងតាមតួលេខស្ថិតិថ្មីៗ បានឲ្យដឹងថា៖ ភ្លៀងទឹកជំនន់នៅខេត្ត  Lai Chau បានបណ្ដាលឲ្យមនុស្សចំនួន ៣១ នាក់ស្លាប់ បាត់ខ្លួន និងរងរបួស ផ្ទះសម្បែងជិត ៣០០ ខ្នង ត្រូវរងការខូចខាត ព្រមទាំងផ្ទៃដំណាំស្រូវ និងដំណាំរួមផ្សំជាង 600 ហិកតាត្រូវលិចទឹក សំណង់ចរាចរណ៍ ប្រព័ន្ធធារាសាស្រ្ត និងអគ្គិសនីក៏ត្រូវរងការខូចខាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ