លោក Truong Hoa Binh អញ្ជើញចូលរួមសន្និសីទអនុវត្តការងារមហាផ្ទៃឆ្នាំ២០១៨

(VOVWORLD) -នាថ្ងៃទី ១៨ មករា អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទទូទាំងប្រទេស ស្ដីពីការអនុវត្តការងារមហាផ្ទៃឆ្នាំ ២០១៨។ 
លោក  Truong Hoa Binh អញ្ជើញចូលរួមសន្និសីទអនុវត្តការងារមហាផ្ទៃឆ្នាំ២០១៨ - ảnh 1លោក  Truong Hoa Binh អញ្ជើញចូលរួមសន្និសីទអនុវត្តការងារមហាផ្ទៃឆ្នាំ២០១៨ 

នាថ្ងៃទី ១៨ មករា អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទទូទាំងប្រទេស ស្ដីពីការអនុវត្តការងារមហាផ្ទៃឆ្នាំ ២០១៨ នោះ ឧបនាយករដ្ឋមន្ត្រីអចិន្រ្តៃយ៍វៀតណាម លោក Truong Hoa Binh បានលើកច្បាស់ថា នាឆ្នាំ ២០១៨ ក្រសួងមហាផ្ទៃគប្បីពង្រីកស្មារតីប្រជាធិបតេយ្យ សុក្រិតរបៀបរបបលើវិស័យកម្មាភិបាលក្របខ័ណ្ឌ ស្រាវជ្រាវ ហើយលើកសំណើធ្វើវិសោធនកម្មលើច្បាប់កម្មាភិបាល និងកម្មាភិបាលក្របខ័ណ្ឌ ឲ្យស្របនឹងបទបញ្ញត្តិរបស់បក្ស។ លោកបានឲ្យដឹងថា៖

“យើងគប្បីពិនិត្យលើរាល់ការកំណត់អំពីក្របខ័ណ្ឌ និងចំនួនកម្មាភិបាល។ កសាងយន្តការប្រកួតប្រជែងបើកចំហ តម្លាភាពក្នុងការជ្រើសរើស និងតែងតាំងកម្មាភិបាល ដើម្បីទាក់ទាញអ្នកមាន គុណធម៌ និង ទេពកោសល្យឲ្យចូលបំពេញការងារនៅស្ថាប័នរដ្ឋបាលរដ្ឋ ហើយលើកស្ទួយគុណភាពជួរកម្មាភិបាលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ