លោក Vuong Dinh Hue ជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណាម

(VOVWORLD) - អញ្ជើញធ្វើសច្ចាប្រណិធាននៅចំពោះមុខរដ្ឋសភា ជនរួមជាតិ យុទ្ធជននិងអ្នក បោះឆ្នោតក្នុងទូទាំងប្រទេស លោកប្រធានរដ្ឋសភា Vuong Dinh Hue អះអាងថា នឹង ស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ប្រជាជន រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ព្រមទាំងខិតខំប្រឹងប្រែងសម្រេចឲ្យបានល្អបំផុតនូវភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ជូនផងដែរ។

លោក Vuong Dinh Hue ជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណាម - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញធ្វើសច្ចាប្រណិធាន។
(រូបថត៖ baochinhphu.vn)
បណ្ដាសមាជិកសភាដែលអញ្ជើញចូលរួមកិច្ចប្រជុំព្រឹកថ្ងៃទី៣១ មីនា ក្នុងក្របខ័ណ្ឌនៃ សម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ បានឯកភាពបោះឆ្នោតជ្រើសតាំង លោក Vuong Dinh Hue លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ចូលកាន់ តំណែងជាប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ជំនួសឲ្យ លោកស្រី Nguyen Thi Kim Ngan ដែលបានបញ្ចប់មុខតំណែងកាលពីរសៀលថ្ងៃទី៣០ មីនា។
អញ្ជើញធ្វើសច្ចាប្រណិធាននៅចំពោះមុខរដ្ឋសភា ជនរួមជាតិ យុទ្ធជននិងអ្នក បោះឆ្នោតក្នុងទូទាំងប្រទេស លោកប្រធានរដ្ឋសភា Vuong Dinh Hue អះអាងថា នឹង ស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ប្រជាជន រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ព្រមទាំងខិតខំប្រឹងប្រែងសម្រេចឲ្យបានល្អបំផុតនូវភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនបានប្រគល់ជូនផងដែរ។
បន្ទាប់ពីពិធីធ្វើសច្ចាប្រណិធាន លោក Vuong Dinh Hue ឲ្យដឹងបន្ថែមទៀតថា៖ “ក្នុងនាមជាប្រធានរដ្ឋសភា ខ្ញុំសូមសន្យា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំង កាយចិត្ត រួមជាមួយសមូហភាពគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ស្ថាប័នក្រោមឱវាទ រដ្ឋសភាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងសមាជិកសមាជិកាសភាទាំងអស់ បន្ត មរតក ពង្រីកប្រពៃណីដ៏ល្អប្រសើរនិងសមិទ្ធផលដ៏ធំធេងរបស់រដ្ឋសភាតាំងពីមុនមក បន្តផ្លាស់ប្ដូរថ្មីវិធីសាស្ត្រ លើកកំពស់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា ដើម្បីគោលដៅដ៏ខ្ពង់ខ្ពស់គឺការបម្រើផលប្រយោជន៍របស់ប្រទេស ប្រជាជាតិ ដើម្បីសុភ មង្គលរបស់ប្រជាជន”។
គួរឲ្យបន្ថែមទៀតថា លោក Vuong Dinh Hue កើតនាឆ្នាំ១៩៥៧ មានស្រុក កំណើតនៅឃុំ Nghi Xuan ស្រុក Nghi Loc ខេត្ត Nghe An។ លោកជាសាស្ត្រាចារ្យ-បណ្ឌិតផ្នែកសេដ្ឋកិច្ច ជាសមាជិកមជ្ឈឹមបក្សនីតិកាលទី១០ ១១ ១២ និង១៣ ជា សមាជិកការិយាល័យនយោបាយនីតិកាលទី១២ ១៣ និងជាសមាជិកសភានីតិកាល ទី១៣ ១៤។ លោក Vuong Dinh Hue ធ្លាប់ចូលកាន់តំណែងជាអគ្គសវនកម្មរដ្ឋ រដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម ឧបនាយករដ្ឋមន្រ្តី។ នៅខែ កុម្ភៈឆ្នាំ២០២០ លោកត្រូវបានការិយាល័យនយោបាយតែងតាំងជាលេខាគណៈកម្មា ធិការបក្សទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ