លោក Vuong Dinh Hue ទទួលជួបសន្ទនាជាមួយទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអាឡឺម៉ង់ ប្រចាំនៅវៀតណាម

(VOVWORLD) -នៅខាងក្រៅសន្និសីទថ្នាក់នាយករដ្ឋមន្ត្រីវៀតណាមស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពតំបន់វាលសណ្ដទន្លេ Cuu Long បន្សាំនឹងបម្រែបម្រួលអាកាសធាតុ នាព្រឹកថ្ងៃទី ២៦ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោកស្រី Lucia Bergfeld លេខាធិការទី ១ និងជាទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអាឡឺម៉ង់ប្រចាំនៅវៀតណាម  លោក Jasper Abramowski នាយកអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍ (GIZ) ប្រចាំនៅវៀតណាម និងលោក Dirk Pauschert នាយកកម្មវិធី GIZ ។
លោក Vuong Dinh Hue ទទួលជួបសន្ទនាជាមួយទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអាឡឺម៉ង់ ប្រចាំនៅវៀតណាម - ảnh 1លោក Vuong Dinh Hue ទទួលជួបសន្ទនាជាមួយទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអាឡឺម៉ង់ ប្រចាំនៅវៀតណាម 

នៅខាងក្រៅសន្និសីទថ្នាក់នាយករដ្ឋមន្ត្រីវៀតណាមស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពតំបន់វាលសណ្ដទន្លេ Cuu Long បន្សាំនឹងបម្រែបម្រួលអាកាសធាតុ នាព្រឹកថ្ងៃទី ២៦ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោកស្រី Lucia Bergfeld លេខាធិការទី ១ និងជាទីប្រឹក្សាអភិវឌ្ឍន៍នៃស្ថានទូតអាឡឺម៉ង់ប្រចាំនៅវៀតណាម  លោក Jasper Abramowski នាយកអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍ (GIZ) ប្រចាំនៅវៀតណាម និងលោក Dirk Pauschert នាយកកម្មវិធី GIZ ។ នៅក្នុងជំនួបទាំងនេះ លោក Vuong Dinh Hue បានស្នើឲ្យអាល្លឺម៉ង់ជួយឧបត្ថម្ភខាងបច្ចេកទេសរៀបចំផែនការមេអភិវឌ្ឍន៍ឲ្យសមស្របនឹងប្រៀបខ្លាំងនៃមូលដ្ឋាននីមួយៗ និងមានការតភ្ជាប់វិស័យ(កសិកម្ម ទេសចរណ៍ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ទាក់ទាញការវិនិយោគ)។ ស្ដីពីវិស័យថមពល លោក Vuong Dinh Hue បានស្នើឲ្យអាល្លឺម៉ង់ជួយឧបត្ថម្ភវៀតណាមអនុវត្តការសិក្សាស្រាវជ្រាវ វាយតម្លៃពេញលេញលើសក្តានុពលអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅតំបន់រាល់សណ្ដទន្លេ Cuu Long.

រីឯខ្លួនវិញ លោកស្រី Lucia Bergfeld បានអះអាងថា រដ្ឋាភិបាលអាល្លឺម៉ង់នឹរួមសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលវៀតណាមកក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកទេស។ រាល់សម័យនៃការចរចាសហប្រតិបត្តិការរដ្ឋាភិបាលបានប្រព្រឹត្តិទៅក្នុងឆ្នាំ ២០១៧ និងដើមឆ្នាំ ២០១៨ ខាងមុខ សំដៅសន្ទនា កសាងផែនការសហប្រតិបត្តិការសម្រាប់បណ្ដាឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ