លោក ហ៊ុន សែន ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភាកម្ពុជា នីតិកាលទី៥
(VOVWORLD) - នៅព្រឹកថ្ងៃទី០៣ ខែមេសា ព្រឹទ្ធសភានីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកដំបូង ក្រោយរយៈពេលជិតមួយខែបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតព្រឹទ្ធសភារបស់ប្រទេសនេះ។
នៅក្នុងសម័យប្រជុំនេះ ព្រឹទ្ធសភាកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំក្នុងព្រឹទ្ធសភា នីតិកាលទី៥។ ជាលទ្ធផល សម្តេចតេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រ ៦២/៦២។ ជាមួយគ្នានោះ ក៏ទទួលបានសំឡេងគាំទ្រ១០០%ដែរ លោក ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ បានកាន់តំណែងជាអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៤៖០០ រសៀលថ្ងៃដដែល។ នាថ្ងៃទី៣ ខែមេសា (ម៉ោងក្នុងស្រុក) ថ្នាក់ដឹកនាំនិងសមាជិកព្រឹទ្ធសភាកម្ពុជា បានធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។
សមាជិកព្រឹទ្ធសភាបានថតរូបអនុស្សាវរីយ៍។ រូបថត៖ VOV |
សមាសភាពនៃព្រឹទ្ធសភាកម្ពុជាអាណត្តិទី៥ ត្រូវបានបង្កើតឡើងពីការបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ។ នៅក្នុងការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៤ រួមមាន៖ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច់ គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណៈបក្សហ៊្វុនស៊ិនប៉ិច បានចូលរួមការបោះឆ្នោតសម្រាប់អាសនៈចំនួន ៥៨/៦២ ក្នុងព្រឹទ្ធសភា។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាសមាជិកព្រឹទ្ធសភាអាណាតិថ្មីចំនួន ៥៥ អាសនៈ ខណៈដែលគណបក្សកម្លាំងជាតិទទួលបានអាសនៈចំនួន៣៕