លោកLe Hai Binh -អ្នកនាំពាក្សថ្មីនៃក្រសួងការបរទេសវៀតណាម
(VOVWORLD) /  
|
លោកLe Hai Binh -អ្នកនាំពាក្សថ្មី ក្រសួងការបរទេសវៀតណាម។ |
Vovworld-ថ្ងៃទី៨កុម្ភៈឧបនាយករដ្ឋមន្រ្តីPham Binh Minh រដ្ឋមន្រ្តី ក្រសួងការបរទេស
វៀតណាមបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តតែងតាំងលោកLe Hai Binh អនុប្រធាននាយកដ្ឋានសារព័ត៌មានធ្វើជាអ្នកនាំពាក្សថ្មីក្រសួងការបរទេសវៀតណាម។មុននោះប្រធានរដ្ឋវៀតណាមលោកTruong Tan Sangបានប្រគល់សេចក្តីសម្រេចចិត្ត
តែងតាំងលោកLuong Thanh Nghiអ្នកនាំពាក្សក្រសួងការបរទេសវៀតណាមធ្វើជា
ឯកអគ្គរដ្ឋទូតវៀតណាមនៅប្រទេសអូស្រ្តាលី និងកាន់មុខងារនេះនៅសាធារណរដ្ឋ
Vanatu សាធារណរដ្ឋ Marshallសហព័ន្ឋMicronisia និងប្រជុំកោះSolomon។
លោកLe Hai Binhកើតនាឆ្នាំ១៩៧៧បញ្ចបសញ្ញាប័តសាលាសភាបណ្ដិតការទូតនាឆ្នាំ
១៩៩៩។លោកចាប់ផ្តើមធ្វើការនៅនាយកដ្ឋានអំពីទ្វីបអាស៊ី២(សព្វថ្ងៃជានាយកដ្ឋាន
អំពីអាស៊ីអគ្នេយ៍ អាស៊ីខាងត្បូងនិងប៉ាស៊ីហ្វិកខាងត្បូង)។លោក Le Hai Binh ធ្លាប់កាន់
ដំណែងជាអនុព័ន្ឋស្ថានទុតវៀតណាមប្រចាំនៅប្រទេសប្រ៊ុយណេនិងជាលាខាឧបនាយក
រដ្ឋមន្រ្តីនិងរដ្ឋមន្រ្តី ក្រសួងការបរទេសវៀតណាម៕
-VOVWORLD