|
ប្រធានាធិបតីជាប់ឆ្នោត vladimir Putin (រូបថត៖Internet) |
(VOVWorld) -ថ្ងៃទី៥មិនា ប្រធានគណះកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹមរុស្សី Vladimir
Churov ប្រកាសថា៖បេក្ខជនប្រធានាធិបតី Vladimir Putin -នាយករដ្ឋមន្រ្តី រុស្សីបានជាប់
ឆ្នោតតាំងពីវង់បោះឆ្នោតដើមដំបូងនៃការបោះឆ្នោតប្រធានាធិបតី សហព័ន្ធរុស្សី ដែលរៀប
ចំនាថ្ងៃទី៤មិនា។ថ្លែងមតិនៅក្នុងសន្និសិទកាសែត្រនៅ រដ្ឋធានីម៉ូស្កូវ លោក Vladimir Churov
ឲ្យដឹងថា៖តាមលទផលនៃការរាប់សន្លឹកឆ្នោត លោកVladimir Putin បានដណ្តើមជ័យជំនះ
ដោយទទួលបានសំលេងគាំទ្រចំនួន៦៣,៧៥%។បន្ទាប់នោះគឺលោកប្រធានគណះកម្មាធិការ
មជ្ឆឹមបក្សកុម្មុយនីស្តរុស្សី Ghennady Zyuganov (១៧,១៩%)។តាមការវាយតំលៃរបស់បណ្តា
អ្នកសង្កេតការណ៏ អន្តរជាតិថា៖ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៤មិនា បានប្រព្រិត្ត
ទៅដោយ ស្មោះត្រង់ប្រជាធិបតេយ្យនឹងសេរី។ថ្លែងមតិក្រោយពីបានដំណឹងអំពីលទផល
នៃការ រាប់សន្លឹកឆ្នោតដំបូង លោក Vladimir Putin សន្យាថា៖នឹងបន្តធ្វើការដើម្បីផល ប្រយោជន៏របស់ប្រទេសជាតិព្រមទាំងអះអាងថា៖ខ្លឹមសារទាំងស្រុងនៃកម្មវិធីឃោសនា
រកសម្លេងឆ្នោតរបស់លោកនឹងត្រូវបានអនុវត្តយ៉ាងជាក់ស្តែងក្នុងអាណាត្តិ បេសកកម្ម
ធ្វើជាប្រធានាធិបតីរយះបេល៦ឆ្នាំរបស់លោក.
ស្តីពីលទផលនៃការបោះឆ្នោតប្រធានាធិបតីនៅសហព័ន្ធរុស្សី ថ្ងៃទី៥មិនា២០១២ អ្នកនាំពាក្សក្រសួងការបរទេសវៀតណាម Luong Thanh Nghi បានសម្តែងថា៖យើងខ្ញុំ
ជូនពរសហព័ន្ធរុស្សីដែលបានរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតជ្រើសតាំង
ប្រធានាធិបតីនឹងជូនពរជ័យជំនះរបស់ឯកឧត្តម Vladimir Putin ។យើងខ្ញុំជឿជាក់ថា៖ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី Vladimir Putin ប្រជាជនសហព័ន្ធរុស្សីនឹង
បន្តទទួលបានជ័យជំនះក្នុងកិច្ចការធ្វើទំនើបនីយកម្មប្រទេសជាតិ សហព័ន្ធរុស្សីកាន់តែ
សម្បូររុងរឿង តួរនាទីអន្តរជាតិរបស់សហព័ន្ធរុស្សីកាន់តែត្រូវបានលើកកំពស់ថែមទៀត រួមចំណែកសក្តិសមចូលក្នុងសន្តិភាពស្ថិរភាពនឹងភាពសម្បូររុងរឿងនៅក្នុងតំបន់នឹងលើ
សកលលោក
យើងខ្ញុំជឿជាក់ថា៖ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តវៀតណាម-សហព័ន្ធរុស្សីដែល
ឯកឧត្តម Vladimir Putin ជាអ្នកបំផុសម្នាក់នឹងអភិវឌ្ឌ្យតយ៉ាងខ្លាំងក្លាតទៅទៀតដើម្បី
ផលប្រយោជន៏របស់ប្រជាជននៃប្រទេសទាំង២។ចំណងមិត្តភាពប្រពៃណីរវាងប្រជាជន
នៃប្រទេសទាំង២កាន់តែស្អិតរមូតថែមទៀត៕