លើកកំពស់ការប្រកួតប្រជែងទំនិញវៀតណាម នៅចំពោះមុខឱកាសនិងបញ្ហាប្រឈមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែតុលា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានរៀបចំវេទិកា “ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងទំនិញវៀតណាម នៅចំពោះមុខឱកាសនិងបញ្ហាប្រឈមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី” ដោយមានការចូលរួមពីក្រសួងនិងស្ថាប័នជាច្រើនផងដែរ។
លើកកំពស់ការប្រកួតប្រជែងទំនិញវៀតណាម នៅចំពោះមុខឱកាសនិងបញ្ហាប្រឈមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី - ảnh 1  ទិដ្ឋភាពនៃវេទិការនេះ (រូបថត៖ BNEWS/VNA)

ក្នុងបរិបទនៃការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ប្រភពផ្គត់ផ្គង់និងតម្រូវវការទំនិញត្រូវបានរអាក់រអួល សន្ទស្សន៍សេដ្ឋកិច្ចជាច្រើនត្រូវបានធ្លាក់ចុះ ហើយការលក់រាយទំនិញក៏គឺជាចំណុចវិជ្ជមានមួយនៃម៉ាក្រូសេដ្ឋកិច្ច។ យោងតាមទិន្នន័យស្ថិតិនៃអគ្គនាយកដ្ឋានស្ថិតិ បានឲ្យដឹងថាអត្រាប្រាក់ចំណូលនៃការលក់រាយទំនិញនិងសេវាកម្មប្រើប្រាស់ទំនិញសរុបនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ បានកើនឡើង ៤,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាលទ្ធផលដ៏វិជ្ជមាន ដែលបង្ហាញពីតួនាទីនៃការផ្គត់ផ្គង់ទំនិញក្នុងស្រុក ក្នុងកាលៈទេសៈដែលជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិនៅតែវិវត្តន៍ដោយពិបាកប៉ាន់ស្មាននៅឡើយ ព្រមទាំងបញ្ជាក់ពីតួនាទីរបស់ទំនិញវៀតណាមនៅក្នុងទីផ្សារក្នុងស្រុកផងដែរ។ អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោកស្រី Truong Thi Ngoc Anh បានអោយដឹងថា៖

«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលវៀតណាមបានសន្យាចូលរួម មាន ខ្លឹមសារជាច្រើនទាំងបែបប្រពៃណីនិងមិនប្រពៃណី ហើយវាត្រូវបានគេរំពឹងថានឹងនាំមកនូវឱកាសជាច្រើនសម្រាប់សេដ្ឋកិច្ចវៀតណាម។ ហេតុដូច្នេះយើងបង្ហាញពីការទទួលខុសត្រូវរបស់យើងក្នុងការជំនះពុះពារលើការលំបាកដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថេរភាព និងកសាងពាណិជ្ជសញ្ញានិងមុខមាត់របស់ប្រទេសវៀតណាមផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ