លើកកំពស់គុណភាពតួនាទីរបស់ក្រុមប្រឹក្សាពិគ្រោះរណសិរ្សមាតុភូមិវៀតណាម
|
លើកកំពស់គុណភាពតួនាទីរបស់ក្រុមប្រឹក្សាពិគ្រោះរណសិរ្សមាតុភូមិវៀតណាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៦កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំសន្និសីទបូកសរុបសកម្មភាពបណ្ដាក្រុមប្រឹក្សាពិគ្រោះគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលើកទី៧អាណត្តិ២០០៩-២០១៤។ ថ្លែងមតិនៅសន្និសីទ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានស្នើរថា បណ្ដាក្រុម
ប្រឹក្សាត្រូវវាយតំលៃត្រឹមត្រូវស្ថានភាពជាក់ស្ដែងលើគ្រប់វិស័យនិងក្ដាប់ជាប់
បំណងប្រាថ្នារបស់ប្រជាជនកសាងសុក្រិដប្រព័ន្ធរបស់អង្គការរណសិរ្ស បង្កើត
យន្តការទំនាក់ទំនងរវាងបក្ស រដ្ឋអំណាចនិងអង្គការសមាជិករបស់រណសិរ្ស។
ទន្ទឹមនឹងនោះ បណ្ដាក្រុមប្រឹក្សាពិគ្រោះចូលរួមឃ្លាំមើលបដិវាទសង្គមបណ្ដា
ខ្លឹមសាទាក់ទិនដល់វិស័យពិគ្រោះតាមសំណូមពររបស់គណៈកម្មាធិការ
អចិន្ត្រៃយ៍មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម៕