លើកកំពស់គុណភាពនៃការងាររៀបចំផែនការមេសំណង់
(VOVWORLD) -នាព្រឹកថ្ងៃទី ១៣ សីហា បន្តសកម្មភាពនៃសម័យប្រជុំលើកទី ១៣ ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដំណើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងសំណង់ លោក Tran Hong Ha។
នាព្រឹកថ្ងៃទី ១៣ សីហា បន្តសកម្មភាពនៃសម័យប្រជុំលើកទី ១៣ ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដំណើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងសំណង់ លោក Tran Hong Ha។ ខ្លឹមសារសួរដេញដោលបានប្រមូលផ្ដុំលើក្រុមបញ្ហា៖ កិច្ចការគ្រប់គ្រងរដ្ឋស្ដីពីផែនការមេសំណង់ ស្ថាបត្យកម្មទីក្រុង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសទីក្រុង កាណែនាំ ត្រួតពិនិត្យ គ្រប់គ្រងការប្រើប្រាស់ដីធ្លីសាងសង់ទីក្រុង។
លោក Tran Hong Ha បានឲ្យដឹងថា នាពេលខាងមុខ ក្រសួងសំណង់នឹងបន្តធ្វើជាសេនាធិការជូនរដ្ឋាភិបាល រដ្ឋសភា សម្រេចរួចរាល់នូវ បទបញ្ញត្តិស្ដីពីផែនការមេធានាឲ្យលើកកំពស់គុណភាព ប្រឆាំងការខ្ជះខ្ជាយក្នុងផែនការមេ។
អញ្ជើញថ្លែងមតិនៅសម័យសួរដេញដោល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ស្នើឲ្យជំរុញកិចការរៀបចំផែនការ យកចិត្តទុកដាក់លើ ការអនុវត្តព្រមៗគ្នា។ បណ្ដាស្ថាប័នមានសមត្ថកិច្ចបង្កើនការ ត្រួតពិនិត្យដំណើរការវិនិយោគ សាងសង់ អភិវឌ្ឍន៍ទីក្រុងតាមផែនការមេ បញ្ចៀសការបង្កើតសម្ពាធលើ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង៕