លើកកំពស់គុណភាពនិងប្រសិទ្ធភាពការងារដោះស្រាយបញ្ហារបស់ប្រជាជន


លើកកំពស់គុណភាពនិងប្រសិទ្ធភាពការងារដោះស្រាយបញ្ហារបស់ប្រជាជន - ảnh 1
អនុប្រ ធានរដ្ឋសភា លោក Do Ba Ty បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះការងារលើគ្រប់ជ្រុង ជ្រោយរបស់គណៈកម្មាធិការដែលបានអនុវត្តនាពេលកន្លងទៅ

(VOVworld)-នាព្រឹកថ្ងៃទី៦មករានៅទីក្រុងហាណូយ គណៈកម្មាធិការដោះ
ស្រាយបញ្ហារបស់ប្រជាជន (នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា) បានរៀប
ចំសន្និសីទបូកសរុបការងារឆ្នាំ ២០១៦និងអនុវត្តភារកិច្ចឆ្នាំ២០១៧។ អញ្ជើញ
ថ្លែងមតិនៅក្នុងសន្និសីទនេះ អនុប្រ ធានរដ្ឋសភា លោក Do Ba Ty បានទទួល
ស្គាល់និងវាយតម្លៃខ្ពស់ចំពោះការងារលើគ្រប់ជ្រុង ជ្រោយរបស់គណៈកម្មា
ធិការដែលបានអនុវត្តនាពេលកន្លងទៅ។ លទ្ធផលទាំងអស់នេះបានរួមចំណែក
លើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃការ​ងារដោះស្រាយបញ្ហារបស់ប្រជាជន
 ឆ្លើយតបទៅនឹងបំណងប្រាថ្នានិងតម្រូវការរបស់ប្រជាជន។ អនុវប្រធានរដ្ឋសភា
បានលើកច្បាស់ថា គណៈកម្មាធិការគប្បីអនុ វត្តល្អរាល់ការកំណត់នៃច្បាប់ទទួល
មតិរបស់ប្រជាជន បំពេញល្អកិច្ចសហប្រតិបត្តិ ការជាមួយស្ថាប័នមានសមត្ថកិច្ច
របស់រដ្ឋសភានិងស្ថាប័នពាក់ព័ន្ធនានាក្នុងការ ទទួលមតិប្រជាជន។ គណៈកម្មា
ធិការក៏គប្បីបង្កើនសកម្មភាពឃ្លាំ មើលការដោះស្រាយរាល់ពាក្យបណ្ដឹងតវ៉ានិង
ឃ្លាំមើលការដោះស្រាយសំណើ របស់អ្នកបោះឆ្នោតទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ