លើកកំពស់គុណភាពសេនាធិការនៃស្ថាប័នបក្ស
(VOVWORLD) /  
|
លោក Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម (vietnamplus) |
Vovworld-នាព្រឹកថ្ងៃទី១៩កុម្ភៈនៅទីក្រុងហាណូយ ក្រុមប្រឹក្សាវិទ្យាសាស្ត្រ
ស្ថាប័នបក្សមជ្ឈឹមលាតត្រដាងការងារឆ្នាំ២០១៤និងរៀបចំអនុវត្តសេចក្តីសំរេច
ចិត្តមជ្ឈឹមលើកទី៦(នីតិកាលទី១១)អំពីវិទ្យាសាស្ត្របច្ចេកវិទ្យា។ ថ្លែងមតិបញ្ជានៅ
សន្និសីទ លោក Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបាន
សង្កត់ធ្ងន់ថា ឆ្នាំ២០១៤ជាឆ្នាំសំខាន់នៃការអនុវត្តសេចក្តីសំរេចចិត្តមហាសន្និបាត
លើកទី១១របស់បក្ស បណ្ដាសកម្មភាពរបស់ក្រុមប្រឹក្សាត្រូវបន្តក្ដាប់ជាប់កម្មវិធីធ្វើ
ការរបស់គណៈកម្មាធិការបក្ស ការិយាល័យនយោបាយគណៈលេខានិងស្ថាប័ន
បក្សមជ្ឈឹម។ ពិសេសគឺបំរើឲ្យការងារបូកសរុបបញ្ហាទ្រឹស្ដីនិងជាក់ស្ដែងមួយចំនួន
ក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពលើគ្រប់វិស័យសកម្មភាពរបស់
ក្រុមប្រឹក្សាជាដើម៕
-VOVWORLD