លើកកំពស់ឋានៈរបស់វៀតណាមក្នុងការកសាងច្បាប់អន្តរជាតិ

(VOVWORLD) - ការដែលតំណាងរបស់វៀតណាមបន្តឈរឈ្មោះចូលជាសមាជិកនៃគណៈកម្មាធិការច្បាប់អន្តរជាតិនោះ គឺសមស្របនឹងគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស រដ្ឋវៀតណាម នោះគឺសន្តិភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ឯករាជ្យភាព ម្ចាស់ការ ពហុភាវូបនីយកម្មនិងពិពិធកម្ម។ 
លើកកំពស់ឋានៈរបស់វៀតណាមក្នុងការកសាងច្បាប់អន្តរជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao។
(រូបថត៖ TTXVN)
នាពេលថ្មីៗនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជា ជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក់ (អាមេរិក) និងទីក្រុងហ្សឺណែវ (ស្វីស) បានផ្ញើរ កំណត់ទូត ជូនដំណឹងពីការឈរឈ្មោះរបស់លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ចូលគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) អាណត្តិ ២០២៣-២០២៧ ទៅកាន់អ.ស.ប និងប្រទេសសមាជិកនានា។ ការដែលតំណាងរបស់វៀតណាមបន្តឈរឈ្មោះចូលជា សមាជិកនៃគណៈកម្មាធិការច្បាប់អន្តរជាតិនោះ គឺសមស្របនឹងគោលមាគ៌ាកិច្ចការបរ ទេសរបស់បក្ស រដ្ឋវៀតណាម នោះគឺសន្តិភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ឯករាជ្យភាព ម្ចាស់ការ ពហុភាវូបនីយកម្មនិងពិពិធកម្ម។ វៀតណាមជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្ត ជាសមាជិកដ៏សកម្មនិងមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។
គួរបញ្ជាក់បន្ថែមទៀតថា បេក្ខជនរបស់វៀតណាម លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ជាអ្នកការទូតជើងចាស់របស់វៀតណាមដោយមានបទពិសោធន៍ជាង ៤០ឆ្នាំព្រមទាំងជាអ្នកជំនាញខាងច្បាប់អន្តរជាតិ; មានបទពិសោធន៍អំពីការដោះ ស្រាយជម្លោះ ក្នុងការងារការទូត ការសិក្សាស្រាវជ្រាវ បង្ហាត់បង្រៀននិងបទពិសោធន៍ ធ្វើការនៅគណៈកម្មាធិការច្បាប់អន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ