លើកកំពស់តួនាទីពាណិជ្ជសញ្ញាផលិតផលវៀតណាមក្នុងការធ្វើសមាហរណកម្ម

(VOVWORLD) - ចាប់តាំងពីឆ្នាំ ២០០៨ លោកនាយករដ្ឋមន្រ្តីវៀតណាម បានសម្រេចចិត្តជ្រើសយកថ្ងៃទី ២០ ខែមេសាជារៀងរាល់ឆ្នាំ ជាទិវាម៉ាក់យីហោវៀតណាម ដើម្បីលើកតម្កើងនិងផ្សព្វផ្សាយម៉ាកយីហោនិងរូបភាពរបស់ប្រទេសវៀតណាម។
លើកកំពស់តួនាទីពាណិជ្ជសញ្ញាផលិតផលវៀតណាមក្នុងការធ្វើសមាហរណកម្ម - ảnh 1លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (រូបថត៖ hanoimoi.com.vn)

ទន្ទឹមនឹងនេះ ប្រមូលផ្តុំនិងបំផុសការខិតខំប្រឹងប្រែងរបស់គ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ និងភាពក្លៀវក្លារបស់សហគមន៍អង្គភាពអាជីវកម្ម ក្នុងការកសាងម៉ាកយីហោអង្គភាពអាជីវកម្មនិយាយដោយឡែក និងម៉ាកយីហោជាតិវៀតណាមនិយាយរួម ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នៅឆ្នាំ ២០២០ តម្លៃនៃយីហោជាតិវៀតណាមកើនឡើងលឿនបំផុតនៅ ពិភពលោកឡើងដល់ ២៩% ស្មើនឹង ៣១៩ ពាន់លានដុល្លារអាមេរិក ដែលនាំវៀតណាមឈរនៅលំដាប់ទី ៣៣ ក្នុងបញ្ជីម៉ាកយីហោជាតិមានតម្លៃបំផុតទាំង ១០០។ ក្នុងឆ្នាំ ២០២១ សហគមន៍អង្គភាពអាជីវកម្មវៀតណាមនឹងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាកសាងនិងការពារម៉ាកយីហោដើម្បីនាំសហគ្រាសវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗ។ លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖

«ក្នុងបរិបទបច្ចុប្បន្ននេះវៀតណាមបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនិងទូលំទូលាយទៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយក្រៅពីឱកាសដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខានិងកំពុងចរចាជាមួយដៃគូជាតិជាក់ស្តែងនោះក៏មានបញ្ហាប្រឈមជាច្រើនសម្រាប់អង្គភាពអាជីវកម្មរបស់វៀតណាមផងដែរ។ នេះគឺជាមូលហេតុដែលកម្មវិធីម៉ាកយីហោជាតិ មានអត្ថន័យនិងមានប្រសិទ្ធិភាពជាក់ស្តែង។ អត្ថន័យមួយ គឺជួយសហគ្រាសវៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុកក៏ដូចជានៅទីផ្សារដែលវៀតណាមមានឧត្តមភាពក្នុងការនាំចេញផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ