(VOVworld) - នាព្រឹកថ្ងៃទី២ មេសា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការកិច្ចការ បរទេសនៃរដ្ឋសភាវៀតណាម បានសហការជាមួយមូលនិធិកុមារជំទង់អ.ស.ប
(UNICEF) និងអង្គការចិញ្ចឹមបីបាច់និងអភិវឌ្ឍន៍ រៀបចំសិក្ខាសាលាអំពីតួនាទីរបស់
រដ្ឋសភា ក្នុងកិច្ចការពារសិទ្ធិកុមារនិងបញ្ហាអាហាររូបត្ថម្ភដើម្បីការអភិវឌ្ឍន៍។ថ្លែង
មតិនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានសង្កត់ធ្ងន់
ថា រដ្ឋសភាជា ស្ថាប័នមានតួនាទីដ៏សំខាន់ក្នុងកិច្ចការពារសិទ្ធិកុមារនិងជាស្ថាប័ន
ឃ្លាំមើលនិងជំរុញ រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយច្បាប់ ព្រមទាំងផ្ទៀង
ស្ដាប់មតិ របស់ប្រជាជនអំពីរាល់គោលនយោបាយដែលបានអនុវត្តផងដែរ។
|
លោក Uong Chu Luu ថ្លែងមតិនៅសិក្ខាសាលានេះ |
“ក្នុងវិស័យការពារសិទ្ធិកុមារ រដ្ឋសភាវៀតណាមបានចេញផ្សាយច្បាប់ស្ដីពីកិច្ចគាំ
ពារ ថែទាំនិងអប់រំកុមារ សន្យាបន្តកសាងនិងសុក្រិតប្រព័ន្ធច្បាប់និងឃ្លាំមើលការ
អនុវត្ត គោលនយោបាយទាក់ទិនដល់កិច្ចការពារនិងជំរុញសិទ្ធិកុមារ។នាពេល
ខាងមុខនេះ វៀតាណាមនឹងបង្កើតតុលាការសំរាប់គ្រួសារនិងអនីតិជននៅ
តុលាការ ប្រជាជនថ្នាក់ខែត្រនិងថ្នាក់ស្រុក។នេះជាបទបញ្ញាត្តិសំដៅការពារ
សិទ្ធិកុមារយ៉ាងល្អជាង។” នៅសិក្ខាសាលានេះ បណ្ដាតំណាងក៏បាននាំចេញ
ដំណោះស្រាយដ៏ខ្លាំងក្លា សំដៅកែ លំអរគោលនយោបាយជួយឧបត្ថម្ភសំរាប់
អាហាររូបត្ថម្ភនិងការអភិវឌ្ឍន៍របស់កុមារផងដែរ៕