លើកកំពស់ថែមទៀតតម្លៃនៃសកម្មភាពយុវជនស្ម័គ្រចិត្ត
|
លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវ ជន លោក Le Quoc Phong បានអញ្ជើញជួបសន្ទនា Online ជាមួយសមាជិកសម្ព័ន្ធ យុវជននិងនិស្សិតក្នុងនិងក្រៅប្រទេស
(រូបថតៈ http://doanthanhnien.vn) |
(VOVworld)-នាព្រឹកថ្ងៃទី២១មិនានៅទីក្រុងហាណូយ លេខាទី១នៃមជ្ឈឹមសម្ព័ន្ធយុវ
ជន លោក Le Quoc Phong បានអញ្ជើញជួបសន្ទនា Online ជាមួយសមាជិកសម្ព័ន្ធ
យុវជននិងនិស្សិតក្នុងនិងក្រៅប្រទេសក្រោមប្រធានបទ “យុវជនឈានមុខ ស្ម័គ្រចិត្ត
និងមានគំនិតច្នៃប្រឌិតក្នុងការកសាងនិងការពារមាតុប្រទេស”។ លោក Le Quoc
Phong បានចាត់ទុកថា៖
“ខណៈពេលដែលបានចូលរួមចលនាយុវជនស្ម័គ្រចិត្តនោះ ស្មារតីបម្រើការងារ
ជាចំណុចសំខាន់ក្នុងសកម្មភាពរបស់យុវជន។ ការងារចាត់ចែងក៏ដូចជាការងារត្រៀម
រៀបចំនឹងត្រូវបានដំណើរការកាន់តែហ្មត់ចត់ជាង សមស្របទៅនឹង ស្ថានភាពជាក់
ស្តែងនៃតំបន់នីមួយៗនិងកិច្ចការនីមួយៗ។ តាមរយៈនោះនឹងជំនេះពុះពារបានល្អលើ
ចំណុចអន់ខ្សោយ។ ពីនោះនាំចលនាស្ម័គ្រចិត្តឲ្យទទួលបានលទ្ធផលល្អប្រសើរពី
មួយថ្ងៃទៅមួយថ្ងៃ”៕