លើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេសរបស់រដ្ឋសភាក្នុងស្ថានភាពថ្មី

(VOVWORLD) - សម័យប្រជុំពេញអង្គលើកទី៥ នៃគណៈ កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានធ្វើឡើងនៅរសៀលថ្ងៃទី ២០ មិថុនា នៅវិមានរដ្ឋសភា។

លើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេសរបស់រដ្ឋសភាក្នុងស្ថានភាពថ្មី - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំ (រូបថត៖ quochoi.vn)

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងសម័យប្រជុំនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ចាប់ពីដើមឆ្នាំមក សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភាបានប្រព្រឹត្តទៅយ៉ាងផុលផុស អាស្រ័យហេតុនេះ រួមចំណែកជួយឲ្យការងារកិច្ចការបរទេសរបស់រដ្ឋសភាទទួលបានលទ្ធផលវិជ្ជមាន។   

ស្តីពី ភារកិច្ចរយៈពេល៦ខែចុងក្រោយនៃឆ្នាំនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានស្នើថា គណៈកម្មាធិការត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងការតម្រង់ទិសសកម្មភាពរបស់រដ្ឋសភានីតិកាល ទី១៥ និងដល់ឆ្នាំ២០៣០ របស់គណៈកម្មាធិការបក្សរដ្ឋសភា; គម្រោងព័ត៌មានកិច្ចការបរទេសសម្រាប់រដ្ឋសភានីតិកាលទី១៥។ ជាពិសេស គណៈកម្មាធិការកិច្ចការបរទេសត្រូវផ្តោតការរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់សន្និសីទសកលលើកទី៩ នៃសមាជិកសភាវ័យក្មេង ដែលរៀបចំដោយវៀតណាម សហការជាមួយសហភាពសភា ពិភពលោក ប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាខែកញ្ញាខាងមុខ។

នៅក្នុងសម័យប្រជុំ គណៈប្រតិភូបានស្តាប់បទបង្ហាញនៃឯកសារសំខាន់ៗមួយចំនួនដូចជា៖ សេចក្តីព្រាង “គម្រោងការតម្រង់ទិសសកម្មភាពបរទេសរបស់រដ្ឋសភានីតិកាលទី១៥ និងដល់ឆ្នាំ២០៣០”; សេចក្តីព្រាង “គម្រោងព័ត៌មានកិច្ចការបរទេសសម្រាប់អាណត្តិទី១៥”; សេចក្តីព្រាង "គម្រោងលើកកម្ពស់គុណភាពនៃការផ្ទៀងផ្ទាត់ ដើម្បីអនុម័តលើការតែងតាំង និងលើកលែង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម" ...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ