លើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រងរដ្ឋបាលថ្នាក់ខេត្ត
|
លើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រងរដ្ឋបាលថ្នាក់ខេត្ត |
(VOV)_នាថ្ងៃទី១១ សីហា នៅទីក្រុង Vinh (ភាគកណ្ដាលវៀតណាម) បានប្រ
ព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រ ស្ដីពីលើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រងរដ្ឋបាល
ថ្នាក់ខេត្ត (PAPI)។ PAPI នៅវៀតណាម ត្រូវបានកត់សម្គាល់ជាឧបករណ៍ស្ដែងចេញ
សម្លេងរួម របស់ប្រជាជន អំពីកំរិតប្រសិទ្ធិភាព នៃក្បាលម៉ាស៊ីនរដ្ឋ និងគុណភាពផ្គត់
ផ្គង់សេវាកម្មនៃរដ្ឋអំណាច់គ្រប់ជាន់ថ្នាក់។ នៅថ្នាក់តំបន់ មានខេត្តនិងទីក្រុងជាច្រើន
បានចាត់ទុក PAPI ជាឧបករណ៍តាមដាន និងឃ្លាំមើលសកម្មភាពរបស់រដ្ឋអំណាច
គ្រប់ជាន់ថ្នាក់ ប្រកបដោយប្រសិទ្ធិភាព។ នៅតំបន់មួយចំនួនបានប្រើ PAPI ដូចជា
របាយការណ៍មួយ អំពីការបញ្ជាណែនាំរបស់តំបន់ ក្នុងការខំប្រឹងប្រែងអំពាវនាវវិនិ
យោគចូលមកតំបន់៕