លើកកំពស់ប្រសិទ្ធភាពការងារកិច្ចការបរទេសប្រជាជន
លើកកំពស់ប្រសិទ្ធភាពការងារកិច្ចការបរទេសប្រជាជន |
នាថ្ងៃទី២៨ធ្នូ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមមិត្តភាពវៀតណាមបានរៀបចំសិក្ខាសាលា ស្ដីអំពី៖សកម្ម ភាពរបស់អង្គការជាសមាជិកថ្នាក់មជ្ឈឹម ឆ្នាំ២០១៧។
ថ្លែងមតិនៅទីនេះ ប្រធាននិងជាអគ្គលេខាធិការទទួលបន្ទុកសម្ព័ន្ធសមាគមមិត្តភាពវៀតណាមលោក Don Tuan Phong បានអោយដឹងថា៖ គោលដៅនៃសិក្ខាសាលានេះគឺស្ដាប់មតិរបស់អង្គការជាសមាជិកនានា សំដៅលើកកំពស់ប្រសិទ្ធភាពការងារកិច្ចការបរទេសប្រជាជននៃពេលខាងមុខនេះ។ លោកDon Tuan Phong បានស្នើថា៖នាពេលខាងមុខនេះ គ្រប់អង្គការជាសមាជិកមិនត្រឹមតែពង្រីកកម្លាំងរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងត្រូវរួមសហការ ចែករំលែកបទពិសោធន៍ជាមួយគ្នា ដើម្បីបង្កើតឡើងកម្លាំងចម្រុះ។
នៅទីនេះ អង្គសន្និសីទបានផ្តល់មតិនិងដំណោះស្រាយជាច្រើន ដើម្បីលើកកំពស់ប្រសិទ្ធភាពការងារកិច្ច ការ បរទេសប្រជាជន នាពេលខាងមុខនេះ៕