លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការកិច្ចការបរទេសនៃបក្សទាំងពីរ; រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាងពីរ និងប្រទេសទាំងពីរនាពេលខាងមុខ។ 
លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញទទួលជួបលោក Thoongsavanh Phomvihane ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបលោក Thoongsavanh Phomvihane ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការកិច្ចការបរទេសនៃបក្សទាំងពីរ; រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាងពីរ និងប្រទេសទាំងពីរនាពេលខាងមុខ។ ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឡាវគឺពិសេសណាស់។ ក្នុងការបោះជំហាននីមួយៗ និងសមិទ្ធិផលនីមួយៗ ក្នុងការការពារ កសាងប្រទេសវៀតណាម ជានិច្ចកាលមានការជួយគាំទ្រពីបក្ស រដ្ឋ និងប្រជាជនឡាវ។

លោក Thongsavanh Phomvihane មានគោលបំណងថា គណៈកម្មាធិការកិច្ចការបរទេសទាំងពីរនឹងបំពេញឲ្យកាន់តែល្អថែមទៀតនូវភារកិច្ចធ្វើសេនាធិការដល់ថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ