លើក​កំពស់​ប្រសិទ្ធភាពនៃកម្មវិធីជួយឧបត្ថម្ភ​ជនរងគ្រោះដោយសារគ្រាប់បែក​មីន និងសំណល់ជាតិផ្ទុះ

(VOVWORLD) - នាថ្ងៃទី ៤ ខែឧសភា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលសកម្មភាពកំចាត់បែកមីនវៀតណាម (VNMAC) បានសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេស និងមជ្ឈមណ្ឌលសកម្មភាពកំចាត់បែកមីនក្នុងតំបន់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំសន្និសីទពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការលើកកំពស់ប្រសិទ្ធភាពនៃកម្មវិធីជួយឧបត្ថម្ភជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម នៅតាមបណ្តាប្រទេសសមាជិកអាស៊ាន។
លើក​កំពស់​ប្រសិទ្ធភាពនៃកម្មវិធីជួយឧបត្ថម្ភ​ជនរងគ្រោះដោយសារគ្រាប់បែក​មីន និងសំណល់ជាតិផ្ទុះ - ảnh 1លោក Nguyen Hanh Phuc នាយករង VNMAC បានថ្លែងមតិនៅក្នុងសន្និសីទ។ (រូបថត៖ Trong Duc/TTXVN)

សន្និសីទបានផ្តោតលើការអធិប្បាយ និងពិភាក្សាលើបញ្ហាសំខាន់ៗមួយចំនួន រួមមាន៖ ការតម្រង់ទិសលើវិធីសាស្រ្តរួមបញ្ជូលមួយសម្រាប់ការជួយឧបត្ថម្ភជនរងគ្រោះ; ការអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុតនិងបញ្ហាប្រឈមក្នុងការទទួលយកវិធីសាស្រ្តអភិក្រមថ្នាក់ជាតិរួមបញ្ចូលគ្នា; ទស្សនៈជាតិស្តីពីការជួយឧបត្ថម្ភជនរងគ្រោះ និងវិធីសាស្រ្តអភិក្រម ជួយឧបត្ថម្ភជនរងគ្រោះ; បង្កើតប្រព័ន្ធផ្តល់ជំនួយសម្រាប់ជនរងគ្រោះក្នុងតំបន់។

ដើម្បីគាំទ្រជនរងគ្រោះប្រកបដោយប្រសិទ្ធភាព មជ្ឈមណ្ឌលសកម្មភាពកំចាត់គ្រាប់បែកមីនក្នុងតំបន់អាស៊ាន កំពុងសម្របសម្រួលជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីអនុវត្តន៍គម្រោង "លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធីជួយឧបត្ថម្ភជនរងគ្រោះ ក្នុងប្រទេសសមាជិកអាស៊ាន"។ គម្រោងនេះត្រូវបានឧបត្ថម្ភដោយមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង ហើយនឹងត្រូវបានអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២១ ដោយរំពឹងថា នឹងបញ្ចប់នៅត្រឹមខែមករា ឆ្នាំ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ