លើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលរវាងប្រធានរដ្ឋនិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នារសៀលថ្ងៃទី ៣០ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោក Vuong Dinh Hue បានធ្វើជាសហប្រធានសន្និសីទស្តីពីការសម្របសម្រួលរវាងប្រធានរដ្ឋនិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

លើកកំពស់ប្រសិទ្ធភាពនៃការសម្របសម្រួលរវាងប្រធានរដ្ឋនិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោក Vuong Dinh Hue បានធ្វើជាសហប្រធានសន្និសីទស្តីពីការសម្របសម្រួលរវាងប្រធានរដ្ឋនិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃថា ការងារសម្របសម្រួលរវាងប្រធានរដ្ឋនិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាពេលកន្លងមកទទួលបានលទ្ធផលវិជ្ជមានជាច្រើនលើគ្រប់វិស័យ  រួមចំណែកលើកកំពស់ការអនុវត្តការងាររបស់ប្រធានរដ្ឋ រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងការអនុវត្តភារកិច្ចនិងអំណាចរបស់ខ្លួន តាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញនិងច្បាប់។

ស្តីពីភារកិច្ចនាពេលខាងមុខ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋសភាត្រូវបន្តជំរុញខ្លាំងថែមទៀតនូវតួនាទីរបស់ខ្លួនក្នុងការបង្កើតក្រប ខ័ណ្ឌច្បាប់សម្រាប់សកម្មភាពរបស់ប្រទេស បម្រើភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិសន្តិសុខ, កិច្ចការបរទេស; បង្កើនល្បឿននិងលើកកម្ពស់គុណភាពនៃការផ្សព្វផ្សាយឯកសារច្បាប់; បង្កើតប្រព័ន្ធច្បាប់ដែលធានាគុណភាព និងបំពេញតាមតម្រូវការនៃស្ថានភាពជាក់ស្តែងឲ្យបានឆាប់ៗ។

លោកប្រធានក៏មានបំណងចង់សម្របសម្រួលជាមួយរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្នុងដំណើរការបង្កើតនិងអនុវត្តន៍ច្បាប់ បទបញ្ជានិងសេចក្តីសម្រេចនានា  ជាមួយនឹងទស្សនៈយកប្រជាជនជាមជ្ឈមណ្ឌល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ