លើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តបណ្ដាឯកសារគតិយុត្តិស្តីពីព្រំដែនលើដីគោករវាងវៀតណាមនិងចិន
|
លើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តបណ្ដាឯកសារគតិយុត្តិស្តីពីព្រំដែនលើដីគោករវាងវៀតណាមនិងចិន (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ២៤ ឧសភា សន្និសីទបូកសរុបទ្វេភាគី ៥ឆ្នាំអនុវត្ត
ពិធីសារស្តីពី ការកំណត់ខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែនកិច្ចព្រមព្រៀងស្តីពីយន្ត
ការគ្រប់គ្រងខ្សែព្រំដែននិងកិច្ចព្រមព្រៀងស្តីពីច្រកទ្វាព្រំដែននិងយន្តការ
គ្រប់គ្រងច្រកទ្វារលើដីគោករវាងវៀតណាមនិងចិន (ឬហៅថា ឯលសារគតិ
យុត្តិចំនួន ៣ ស្តីពីខ្សែព្រំដែន) បានបើកជាផ្លូវការនៅទីក្រុង Nanning តំបន់
ស្វ័យ័តជនជាតិ Zhuang នៅខេត្ត Guangzhou របស់ចិន។ ថ្លែងមតិបញ្ជាសន្និសីទ
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានសង្កត់ធ្ងន់ថា៖
សន្និសីទលើក នេះគប្បីប្រមូលផ្តុំទៅលើការបំភ្លឺខ្លឹមសារមួយចំនួនរួមមាន៖
បូកសករុបបណ្ដាលទ្ធផលលេច ធ្លោដែលទទួលបានក្នុងការងារគ្រប់គ្រងការ
ពារតំបន់ដែនដីតាមឯកសារគតិយុត្តិចំនួន ៣ ក្នុងរយៈពេលកន្លងទៅ លើក
ច្បាស់ភាពអន់ខ្សោយនិងដំណោះស្រាយសំដៅលើកកំពស់គុណភាពនប្រសិទ្ធភាព
និងកិច្ចការពារព្រំដែនលើដីគោករវាងវៀតណាមនិងចិនដែលតភ្ជាប់នឹងការ
អភិវឌ្ឍន៍ការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៅតំបន់
ព្រំដែនរវាងប្រទេសទាំងពីរ។ នៅសន្និសីទលើកនេះ អនុរដ្ឋមន្ត្រីការបរទេសចិន
លោក Liu Zhenmin បានសង្កត់ធ្ងន់ទៅលើអត្ថន័យនិងប្រសិទ្ធភាពនៃការ
អនុវត្តឯកសារគតិយុត្តិចំនួន ៣ ស្តីពី ព្រំដែនរវាងចិននិងវៀតណាមក្នុងរយៈ
ពេលកន្លងទៅ។ តាមនោះ បណ្ដាឯកសារនេះបាន បើកចេញទំព័រថ្មីមួយសំរាប់
ទំនាក់ទវាងចិន-វៀតណាម រួមចំណែកអភិវឌ្ឍន៍ទំនាក់ទនងទ្វេភាគីបង្កើត
មូលដ្ឋាននិងគ្រឹះស្ថានសំរាប់ការងារគ្រប់គ្រងព្រំដែននិងដោះស្រាយជំលោះ
ដោយសន្តិវិធី ផងដែរ៕