លើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពរបស់រដ្ឋសភា

(VOVworld) - នាថ្ងៃទី២៨ មិនា រដ្ឋសភាវៀតណាមបានពិភាគ្សា វាយតំលៃអំពី
អាណត្តិការងារនីតិកាលតី១៣។អង្គប្រជុំបានឯក ភាពជាមួយការដែលរដ្ឋសភាត្រូវ
លើកកំពស់គុណភាពសមាជិកសភា​ ជាពិសេស គឺសមាជិកសភាជំនាញ។លោក
 Huynh Nghia ប្រធានគណៈប្រតិភូសមាជិក សភាមណ្ឌល Da Nang បានសង្កត់ធ្ងន់
ថា៖
“ខ្ញុំគាំទ្រយ៉ាងខ្លាំងក្លាចំពោះការបង្កើនបរិមាណសមាជិកសភាជំនាញ។រដ្ឋសភា
ត្រូវឆ្ពោះទៅលក្ខណៈជំនាញ​បានជាត្រូវការសមាជិកសភាដែលមានគុណភាព
សិលធម៌ ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីការអភិវឌ្ឍន៍នៃរដ្ឋសភា។ខ្ញុំស្នើរ
ឲ្យរដ្ឋសភានីតិកាលថ្មីគប្បីស្រាវជ្រាវ ជ្រើសរើសសមាជិកសភាជំនាញដែលមាន
សមត្ថភាព មានសិលធម៌ជាពិតប្រាកដ”។
លើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពរបស់រដ្ឋសភា - ảnh 1
សមាជិកសភាផ្ដល់យោបល់នៅអង្គប្រជុំ (រូបថត៖VGP)

ចំពោះមុខស្ថានការណ៍ដែលមានក្រមច្បាប់មួយចំនួនមិនទាន់នាំមកនូវប្រសិទ្ធិភាព
ជាក់ស្ដែងក្នុងជីវភាពរស់នៅ សមាជិកសភាជាច្រើនបានស្នើរឲ្យរដ្ឋសភាមាន
ដំណោះស្រាយដ៏រឹងមាំចំពោះក្រមច្បាប់នានាដែលមិនមានគុណភាពគ្រប់គ្រាន់។
លោក Nguyen Van Tuyet សមាជិកសភាមណ្ឌល Ba Ria – Vung Tau បានឲ្យដឹង
ថា៖
“ស្ដីអំពីនិតិបញ្ញត្តិ ត្រូវមានដំណោះស្រាយក្នុងករណីដែលក្រមច្បាប់មិនធានា
ដំណើរការ ត្រូវធ្វើឲ្យច្បាស់នូវការទទួលខុសត្រូវនៃអ្នកដឹកនាំ ព្រមទាំងនិយាយ
អត់ជាមួយគំរោងច្បាប់ដែលមិនមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់”។
ថ្លែងសន្និដ្ឋានសម័យពិភាគ្សាថ្ងៃនេះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu
បានចាត់ទុកថា មតិទាំងអស់សុទ្ធតែស្មោះត្រង់និងមានការទទួលខុសត្រូវ ដោយ
 លើកច្បាស់នូវមូលហេតុនិងកំហិតព្រមទាំងនាំចេញមេរៀនបទពិសោធន៍ដើម្បី
 បន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវសកម្មភាពរបស់រដ្ឋសភានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ