លើកកំពស់ប្រសិទ្ធភាពបម្រើការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបទេស លោក Pham Binh Minh បានបំផុសប្រធានបទប្រឡងប្រណាំងក្នុងឆ្នាំ២០១៧របស់ក្រសួងការបរទេសគឺ “លើកកំពស់ប្រសិទ្ធភាព បម្រើការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ” |
(VOVworld)-នាថ្ងៃទី១៧មករានៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំ
សន្និសីទបូកសរុបការងារនិងសន្និសីទកម្មាភិបាល មន្ត្រីរដ្ឋការនៃក្រសួងការបរ
ទេស។ នៅសន្និសីទនេះ អង្គប្រជុំបានឯកភាពវាយតម្លៃថា ក្នុងឆ្នាំ២០១៦នេះ
ទោះបីជា និន្នាការសន្តិភាព ស្ថិរភាពនិងការតភ្ជាប់សេដ្ឋកិច្ចនៅដើរតួនាទីសំខាន់
ក៏ដោយ ប៉ុន្តែ ពិភពលោកនិងតំបន់នៅមានបម្រែបម្រួលយ៉ាងស្មុគស្មាញដែល
ជះឥទ្ធិពលខ្លាំងទៅលើវិស័យសន្តិសុខនិងការអភិវឌ្ឍន៍របស់វៀតណាមដែរ។
ក្នុងកាលៈទេសៈនោះ កិច្ច ការបរទេសរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមនៅ
តែបានអនុវត្តយ៉ាងសកម្ម ជា ពិសេសវៀតណាមបានអនុវត្តយ៉ាងល្អនៃឆ្នាំដំបូង
អនុវត្តគោលមាគ៌ាកិច្ចការបរទេស នៃមហាសន្និបាតបក្សលើកទី១២។អញ្ជើញ
ថ្លែងមតិសន្និដ្ឋាននិងបញ្ជាណែនាំសន្និ សីទនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ការបទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យផ្នែកការទូតវៀតណាម
ក្នុងឆ្នាំ២០១៧នេះ គប្បីប្រមូលផ្តុំលើភារកិច្ច ស្នូល រួមមាន រក្សាទំនាក់ទំនង
ជាមួយដៃគូនានា រក្សាបរិយាកាសសន្តិភាព ស្ថិរភាព សម្រាប់ការអភិវឌ្ឍន៍ប្រ
ទេសជាតិ ម្ចាស់ការនិងសកម្មក្នុងអាស៊ាន។
នៅក្នុងសន្និសីទនេះ លោក Pham Binh Minh ក៏បានបំផុសប្រធានបទប្រ
ឡងប្រណាំងក្នុងឆ្នាំ២០១៧របស់ក្រសួងការបរទេសគឺ “លើកកំពស់ប្រសិទ្ធភាព
បម្រើការអភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ”៕