លើកកំពស់ប្រសិទ្ធភាពសម្របសម្រួលឃោសនាលើវិស័យយោធា និងការពារជាតិ
(VOVWORLD) - នារសៀលថ្ងៃទី ២១ កុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិមបក្ស - ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពីធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នដឹកនាំ ស្ថាប័នគ្រប់គ្រង និងទីភ្នាក់ងារសារព័ត៌មានមជ្ឈិម ក្នុងឱកាសដើមនិទាឃរដូវ ឆ្នាំខាល ចត្វាស័ក ២០២២។
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអញ្ជើញថ្លែងក្នុងពិធី (រូបថត៖ VNA) |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានសម្ដែងគោលបំណងថា នារយៈពេលខាងមុខ គណៈកម្មការឃោសនាអប់រំមជ្ឈឹម ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ ក្រសួងករបរទេស និងទីភ្នាក់ងារសារព័ត៌មានសំខាន់ៗរបស់មជ្ឈឹមមនឹងបន្តសម្រេបសម្រួលយ៉ាងជិតស្និទ្ធិជាមួយក្រសួងការបរទេស ដើម្បីជំរុញខ្លាំង លើកកម្ពស់ប្រសិទ្ធភាពនៃការងារសារព័ត៌មាន និងការឃោសនាអំពីភារៈកិច្ចយោធា ការពារជាតិ កិច្ចការបរទេសការពារជាតិ ព្រមទាំងសម្រេសម្រួលគ្នាអនុវត្តន៍ឲ្យបានល្អ ការផ្លាស់ប្ដូរ និងផ្កល់ព័ត៌មាន ទប់ស្កាត់អនុភាពអាមិត្ត ពួកប្រតិកិរិយាធ្វើការញុះញង់ ប្រឆាំងបក្ស រដ្ឋ និងកងទ័ព។
លោក នាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថាទីភ្នាក់ងារសារព័ត៌មានមជ្ឈិមសម្របសម្រួលជាមួយក្រសួងការពារប្រទេស ធ្វើការសិក្សាស្រាវជ្រាវលើកកម្ពស់គុណភាពព័ត៌មានឃោសនាគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅថែមទៀតអំពីភារៈកិច្ចយោធា និងការពារជាតិ។ ក្រសួងការពារប្រទេសនឹងបន្តដឹកនាំស្ថាប័ន និងអង្គភាពនានានៃកងទ័ពទាំងមូលបង្កើនការសម្របសម្រួលគ្នា និងបង្កលក្ខណៈងាយស្រួលបំផុតដល់ទីភ្នាក់ងារសារព័ត៌មាន នៅទូទាំងប្រទេស ក្នុងការផ្សព្វផ្សាយ និងឃោសនាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពអំពីភារៈកិច្ចយោធា ការពារជាតិ កិច្ចការបរទេសការពារជាតិ ក៏ដូចជាសកម្មភាពកសាងកងទ័ពប្រជាជនវៀតណាមខ្លាំងមាំមួនផងដែរ៕