លើកកំពស់សមត្ថភាពដឹកនាំនិងកំលាំងប្រយុទ្ធរបស់បក្សដើម្បី សំរេចបេសកកម្មដឹកនាំប្រទេសជាតិ

លើកកំពស់សមត្ថភាពដឹកនាំនិងកំលាំងប្រយុទ្ធរបស់បក្សដើម្បី សំរេចបេសកកម្មដឹកនាំប្រទេសជាតិ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (nguyenphutrong.net)

        Vovworld-លើកកំពស់សមត្ថភាពដឹកនាំនិងកំលាំងប្រយុទ្ធរបស់បក្សដើម្បី​
សំរេច​បេសកកម្មដឹកនាំប្រទេសជាតិ។ នោះជាការអះអាងរបស់អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ក្នុងការឆ្លើយសម្ភាសរបស់​អ្នក​យកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសអំនរបុណ្យតេតប្រពៃណីឆ្នាំមមី​
ឆស័ក២០១៤។ តាមអគ្គលេខាបក្ស Nguyen Phu Trong ថា កំលាំងពលំរបស់​បក្ស​កុម្មុយនីស្តវៀតណាមជាទំនាក់ទំនងសាច់ឈាមជាមួយប្រជាជន ក៏ដូចជា​កំលាំង
ពលំរបស់ប្រជាជនចាប់ប្រភពពីកិច្ចដឹកនាំរបស់បក្ស។ លោកអគ្គលេខា​បានអះអាង
ថា៖

        “បក្សត្រូវមានការឃ្លាំមើលរបស់ប្រជាជន ផ្ទៀងស្ដាប់មតិរបស់ប្រជាជន ផ្សា​ភ្ជាប់
ជិតស្និទ្ធជាមួយប្រជាជន។ ត្រឹមតែធ្វើបានដូច្នេះ ពោលគឺធ្វើបានប្រការដូចជា​កម្មវិធី
នយោបាយ លក្ខ័ន្តិកៈរដ្ឋធម្មនុញ្ញនោះគឺបក្សស័ក្តិសមជាអ្នកដឹកនាំសង្គម​ថ្នាក់ដឹកនាំ
រដ្ឋថ្នាក់ដឹកនាំប្រជាជន សគ្តិសមជាក្រុមឈានទៅមុខរបស់វណ្ណកម្មករ ទន្ទឹមនឹងនោះ
ជាក្រុមឈានទៅមុខរបស់ប្រជាពលករនិងប្រជាជាតិទាំងមូល។”

        អគ្គលេខា Nguyen Phu Trong បានអះអាងធ្វើល្អការងារបង្កាប្រឆាំងអំពើ​ពុករលួយ
ក៏ជាភារកិច្ចមួយដើម្បីកសាងបក្សស្អាតស្អំរឹងមាំ។ ក្នុងឆ្នាំ២០១៤ បក្ស​កុម្មុយនីស្ត
វៀតណាមដំណើរការងារសំខាន់ចំនួន២គឺត្រៀមរៀបចំមហាសន្និបាត​បក្សទូទាំង
ប្រទេសលើកទី១២និងលាតត្រដាងអនុវត្តបូកសរុបរយៈពេល៣០ឆ្នាំ​ផ្លាស់ប្តូរថ្មី
ប្រទេសជាតិ។ ស្ដីពីការបូកសរុបរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីប្រទេស​ជាតិ អគ្គលេខា
Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

        “នាពេលកន្លងមកតាមសេចក្តីសំរេចចិត្តរបស់មជ្ឈឹមនិងការិយាល័យ​នយោបាយ គណៈកម្មាធិការបញ្ជាបូកសរុបរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីត្រូវបាន​បង្កើតនិងកំពុង
បានលាតត្រដាងយ៉ាងសកម្ម។ ខ្លឹមសារបូកសរុបត្រូវលើគ្រប់​វិស័យ។ ចំណុចស្នូល
បានប្រមូលផ្ដុំទៅលើបញ្ហាថ្មីពិបាកកំពុងរាំងស្ទះត្រូវបាន​ដោះ​ស្រាយជាបន្ត។”

        ក្នុងឱកាសបុណ្យតេតប្រពៃណី២០១៤ អគ្គលេខាបានផ្ញើរសេចក្តីសាកសួរ​សុខ​ទុក្ខនិងប្រសិទ្ធិពរដ៏បវបំផុតជូនជនរួមជាតិ​សមមិត្តនិងយុទ្ធជនទូទាំងប្រទេស​ជន​វៀតណាមនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ