លើកកំពស់សមត្ថភាពថែទាំសុខភាពជនចាស់ជរាសម្រាប់សុខាភិបាលថ្នាក់មូលដ្ឋាន

(VOVWORLD) - សៀវភៅនេះគឺសំដៅជួយឧបត្ថម្ភដល់បុគ្គលិកសុខាភិបាលនិងបុគ្គ លិកថែទាំសុខភាពក្នុងសហគមន៍ ក្នុងការរកឃើញនិងដោះស្រាយតម្រូវការ នៃការថែទាំសុខភាពរបស់ជនចាស់ជរាតាមវិធីគ្រប់ជ្រុងជ្រោយបំផុត។ 
លើកកំពស់សមត្ថភាពថែទាំសុខភាពជនចាស់ជរាសម្រាប់សុខាភិបាលថ្នាក់មូលដ្ឋាន - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។  

នាថ្ងៃទី១ តុលា អគ្គនាយកដ្ឋានចំនួនប្រជាជន-ផែនការគ្រួសារ (ក្រសួងសុខាភិបាល) និងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅ វៀតណាមបានរៀបចំពិធីឧទ្ទេសនាមសៀវភៅ “ណែនាំវិធីថែទាំសម្រាប់ ជនចាស់ជរា (ICOPE)៖ ណែនាំការវាយតម្លៃដោយយកមនុស្សជា ស្នូលនិងដំណើរការថែទាំសុខភាពនៅថ្នាក់មូលដ្ឋាន”។ សៀវភៅនេះត្រូវ បាន WHO ចងក្រងហើយប្រគល់ជូនចំពោះក្រសួងសុខាភិបាលវៀតណាម។

សៀវភៅនេះគឺសំដៅជួយឧបត្ថម្ភដល់បុគ្គលិកសុខាភិបាលនិងបុគ្គ លិកថែទាំសុខភាពក្នុងសហគមន៍ ក្នុងការរកឃើញនិងដោះស្រាយតម្រូវការ នៃការថែទាំសុខភាពរបស់ជនចាស់ជរាតាមវិធីគ្រប់ជ្រុងជ្រោយបំផុត។ ខ្លឹម សារនៃសៀវភៅនេះស្របទៅតាមទិសដៅនានាក្នុងការថែទាំសុខភាព សម្រាប់ជនចាស់ជរានៅក្នុងសហគមន៍រហូតដល់ឆ្នាំ២០៣០របស់វៀត ណាម ក៏ដូចជាស្របទៅតាមយុទ្ធសាស្ត្រសកម្មភាពជាសកលស្ដីពីបញ្ហា ការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់និងបញ្ហាសុខភាពនានារបស់ អង្គការ WHO ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ