លើកកំពស់សមត្ថភាពរបស់ជំនាន់វ័យក្មេងក្នុងដំណើរការកំណត់គោលនយោបាយ

លើកកំពស់សមត្ថភាពរបស់ជំនាន់វ័យក្មេងក្នុងដំណើរការកំណត់គោលនយោបាយ - ảnh 1
លើកកំពស់សមត្ថភាពរបស់ជំនាន់វ័យក្មេងក្នុងដំណើរការកំណត់គោលនយោបាយ (qdnd.vn)

(VOVworld)_នាថ្ងៃទី ២៣ មេសា នៅទីក្រុងហាណូយ សាកលវិទ្យាល័យ​ច្បាប់​ហាណូយ និងក្រុមត្រាប់តាមអន្តរសភាវ័យក្មេង (Viet Nam Youth Parliament - VNYP) បានរៀបចំឡើងវេទិកាត្រាប់តាមអន្តរសភាវ័យក្មេង ។ នេះជាគម្រោងការណ៍អប់រំក្នុងគោលបំណងលើកកម្ពស់មនសិការ តួនាទី​និងសមត្ថភាពរបស់ជំនាន់វ័យក្មេងរបស់វៀតណាមក្នុងដំណើរការកំណត់គោលនយោបាយរបស់​វៀត​ណាម ។ក្រោយរយៈពេលជាង៣ ខែ ធ្វើសកម្មភាព គម្រោងការណ៍នេះបានអនុវត្តប្រកបដោយជោគជ័យនូវវគ្គសិក្សាជំនាញ ដោយមានការចូលរួមរបស់អ្នកជំនាញការ  មហាជន និងមជ្ឈដ្ឋានសារព័ត៌មាន​។ កិច្ចប្រជុំពេញអង្គនាថ្ងៃទី ២៣ មេសា ជាសកម្មភាពចុងក្រោយ ក៏ដូចជាសកម្មភាពសំខាន់ជាងគេរបស់ VNYP​។ នេះជាឱកាសសម្រាប់​សមាជិក​សភា​វ័យក្មេងទាំង ១០០ នាក់បានសម្តែងនូវទស្សនៈ និងមតិស្ដីអំពីបណ្ដា​បញ្ហា​សំខាន់​របស់ប្រទេសជាតិ ព្រមទាំងមានឱកាសស្វែងយល់ អនុវត្តការងារ​របស់​តំណង​ប្រជាជននៅសាលប្រជុំ​។
នៅកិច្ចប្រជុំពេញអង្គនេះ ក្រុម VNYP បានបូក​សរុប​សមិទ្ធផលដែល​ទទួលបាន​របស់គម្រោងការណ៍ ក្នុងឆ្នាំ ២០១៧ ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ