លើកកំពស់សមត្ថភាពសហគមន៍ដើម្បីបញ្ជូលវិស័យបរិស្ថានក្នុងបណ្ដាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
|
លើកកំពស់សមត្ថភាពសហគមន៍ដើម្បីបញ្ជូលវិស័យបរិស្ថានក្នុងបណ្ដាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម(vn.meet-bis.vn) |
(VOV)_នាថ្ងៃទី២៦ កុម្ភះ នៅរដ្ឋធានីហាណូយ (ប្រទេសវៀតណាម) អង្គការមុខរបរ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវៀតណាម (GRET) បានរៀបចំពិធីបូកសរុបគំរោងការណ៍៖ជួយឧបត្ថម្ភបណ្ដាញអង្គការសង្គមស៊ីវិល តំបន់ លើកកំពស់សមត្ថភាពសហគមន៍ដើម្បីបញ្ជូលវិស័យបរិស្ថានក្នុងបណ្ដាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ គំរោងការណ៍ផ្តល់ជំនួយដោយសហភាពងឺរ៉ុប ត្រូវបានអនុវត្តក្នុងរយៈពេល៣ឆ្នាំ ពីឆ្នាំ២០១១ដល់ឆ្នាំ ២០១៤ នៅបណ្ដាឃុំនៅខេត្ត Phu Tho, Vinh Phuc , Hung Yen និង Thanh Hoa ។ ថ្លែងមតិនៅទីនេះ លោក Nguyen Huu Minh នាយកគំរោងការណ៍ និងជាប្រធានដំណាង GRETប្រចាំនៅវៀតណាមបានអោយដឹងថា៖ គោលដៅរបស់គំរោងការណ៍គឺពង្រឹងសមត្ថភាពសំរាប់បណ្ដាបញ្ដាញអង្គការសង្គមស៊ីវិលនៅតំបន់នានាពិសេសគឺក្នុងវិស័យបរិស្ថាន និងការបំរែបំរួលអាកាសធាតុ លើកកំពស់ចំណេះដឹងនិងជួយឧបត្ថម្ភកត្តាផ្សេងៗក្នុងតំបន់បានចូលរួមគំរោងការណ៍៕