លើកកំពស់ស្មារតី “យកច្បាប់ជាធំ” ធានាកាត់ទោសត្រឹមត្រូវតាមច្បាប់

លើកកំពស់ស្មារតី “យកច្បាប់ជាធំ” ធានាកាត់ទោសត្រឹមត្រូវតាមច្បាប់ - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ TTXVN)

(VOVworld)-នាថ្ងៃទី១២សីហានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម​លោក Tran
 Dai Quang បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំតុលាការប្រជាជនកំពូល។​ថ្លែង
មតិក្នុងជំនួប នេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់នូវលទ្ធផលនិងស្នាដៃ
ដែលតុលាការប្រជា ជនគ្រប់ជាន់ថ្នាក់ទទួលបាននាពេលកន្លងទៅ។ លោក Tran Dai
 Quang បានស្នើរឲ្យតុលា ការប្រជាជនគ្រប់ជាន់ថ្នាក់ប្រមូលផ្តុំផ្លាស់ប្តូរថ្មីការងារ លើក
កំពស់ស្មារតី “យកច្បាប់ជាធំ” ធានាការកាត់ទោសត្រឹមត្រូវតាមច្បាប់។​លោកមាន
ប្រសាសន៍ថា៖

        “ត្រូវធានាការវិនិច្ឆ័យទោសត្រឹមត្រូវ កុំបណ្តាលការខូចខាតដល់ទ្រពសម្បត្តិ
របស់រដ្ឋ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល់នីមួយៗ។ បង្កើន
ការងារឃ្លាំមើល ការងារកាត់ទោសរបស់តុលាការថ្នាក់លើចំពោះតុលាការថ្នាក់ក្រោម
 សំដៅរកឃើញនិងដក បទពិសោធជាបន្ទាន់។ ប្រមូលផ្តុំដោះស្រាយនូវពាក្យបញ្តឹង
ជំនុំជំរះ ធានាសិទ្ធិនិងផលប្រ យោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គល”។

        ប្រធានរដ្ឋលោក Tran Dai Quang ក៏បានស្នើរឲ្យផ្នែកតុលាការបន្តធ្វើការត្រួត
ពិនិត្យ អនុវត្តនិងធានាគុណភាពក្នុងការតាក់តែងពង្រាងច្បាប់និងឯកសារណែនាំ
ការអនុវត្តច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ