លើកកម្ពស់ការបង្កើតពាណិជ្ជសញ្ញាសម្រាប់សហគ្រាសវៀតណាម

(VOVWORLD) - ដូចទៅនឹងព័ត៌មានដែលយើងខ្ញុំបានជម្រាបជូននាថ្ងៃទី២៩ខែតុលានោះ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានរួមសហ ការជាមួយសមាគមកម្មសិទ្ធិបញ្ញា រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ “ពាណិជ្ជសញ្ញាក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ពាណិជ្ជកម្ម”។

មតិជាច្រើនក្នុងសិក្ខាសាលាបានចាត់ទុកថា ការកសាងនិងការអភិវឌ្ឍន៍ពាណិជ្ជសញ្ញានៅតែជាចំណុចខ្សោយរបស់សហគ្រាសវៀតណាម។ ពោលគឺសហគ្រាសដែលបង្កើតបានពាណិជ្ជសញ្ញារបស់ខ្លួនគឺស្រូបយកបានត្រឹមតែមួយភាគតិច មានដូចជា Vinamilk, Bao Viet, Viettel និង Vingroup។  ហើយភាគច្រើនសុទ្ធតែមិនទាន់មានលទ្ធភាពបង្កើតពាណិជ្ជសញ្ញាផ្ទាល់ខ្លួនឡើយ។

នៅក្នុងបរិបទដែលប្រទេសជាតិកំពុងចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅ ទៅក្នុងសេដ្ឋកិច្ចតំបន់និងអន្តរជាតិនោះ ការបង្កើតពាណិជ្ជសញ្ញាមិនមែនគ្រាន់តែជាលិខិតឆ្លងដែនជួយអាជីវកម្មក្នុងសកម្មភាពនាំចេញប៉ុណ្ណោះទេ ថែមទាំងបង្កើតឱ្យមានកេរ្តិ៍ឈ្មោះនិងពាណិជ្ជសញ្ញារបស់ប្រទេសមួយផងដែរ។ យោងតាមលោក Dinh Hong Ky ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនភាគហ៊ុន Secoin បានឲ្យដឹងថា ដើម្បីនាំផលិតផលវៀតណាមទៅក្រៅប្រទេស ពោលគឺផលិតកម្មនោះត្រូវបង្កើតតម្លៃផ្ទាល់ខ្លួន តាមនោះនឹងបង្កើតភាពទាក់ទាញសម្រាប់ទីផ្សារតែម្តង។

លោក Dinh Hong Ky បានលើកមតិថា៖ “បច្ចុប្បន្ននេះ យើងខ្ញុំបាននាំចេញទៅទីផ្សារចំនួន ៦០ ហើយ។ ជាមួយនឹងបទពិសោធន៍របស់ខ្លួន យើងខ្ញុំក៏មានបំណងធ្វើសមាហរណកម្មជាមួយពិភពលោកដើម្បីនាំផលិតផលវៀតណាមទៅកាន់បរទេសផងដែរ។ ប៉ុន្តែ យើងមិនអាចប្រកួតប្រជែងជាមួយនឹងពិភពលោក ដោយការអួតថា ផលិតផលរបស់យើងល្អណាស់នោះទេ។ ពោលគឺ យើងត្រូវបង្កើតពាណិជ្ជសញ្ញាផ្ទាល់ខ្លួនជាមុនសិន។ ខណៈដែល យើងចង់ឲ្យទំនិញរបស់ខ្លួនមានទីតាំងស្ថិរភាពលើទីផ្សារអន្តរជាតិ គឺយើងគួរតែបង្កើតពាណិជ្ជសញ្ញា ទើបជាប្រកាមួយដ៏សំខាន់បំផុត”។

ពាណិជ្ជសញ្ញា - ម៉ាកយីហោគឺជាតម្លៃស្នូលរបស់សហគ្រាស ដែលជាមូលដ្ឋានសេដ្ឋកិច្ចដើម្បីរួមចំណែកដល់តម្លៃរបស់សហគ្រាស។ ភាពជោគជ័យឬបរាជ័យនៃសហគ្រាសមួយក៏បានមកពីវិធីដែលវាបង្កើតពាណិជ្ជសញ្ញារបស់សហគ្រាសនោះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ