លើកកម្ពស់ការយល់ដឹងដល់និយោជកដែលផ្តល់ការងារដល់ជនពិការ
(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ឧសភា សិក្ខាសាលាស្តីពី “ការលើកកំពស់ការយល់ដឹងចំពោះ និយោជកដែលផ្តល់ការងារដល់ជនពិការ” បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។
សិក្ខាសាលានេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនៃគម្រោងសាកល្បងលើការស្តារនីតិសម្បទាតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនពិការ ដែលរៀបចំ ដោយ Angel's Haven វៀតណាម ជាអង្គការមិនមែនរដ្ឋាភិបាលដែលជួយគាំទ្រ អភិវឌ្ឍន៍ និងផ្គត់ផ្គង់ជំនួយមនុស្សធម៌មកពីប្រទេសកូរ៉េខាងត្បូង។
ចូលរួមសិក្ខាសាលា បណ្ដាប្រតិភូបានចែករំលែកអំពីបទប្បញ្ញត្តិនៃច្បាប់ គោល នយោបាយការងាររបស់វៀតណាមសម្រាប់ជនពិការ; អនុគ្រោះក្នុងយន្តការ និងអាទិ ភាពក្នុងការងារសម្រាប់ជនពិការ។ ទោះជាយ៉ាងនេះក្តី វៀតណាមកំពុងខ្វះខាតប្រព័ន្ធ បង្កើតការងារសមរម្យ និងពេញលេញសម្រាប់ជនពិការ ហើយជនពិការតាមរយៈការ បណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមិនមានលទ្ធភាពស្វែងរកការងារ ផលិតផលរបស់គេមិន ត្រូវបានប្រើប្រាស់ ឬជួបការលំបាកក្នុងការលក់ផលិតផល… លោក Vu Duc Thang មកពីមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា៖ “នាបច្ចុប្បន្ននេះ ការឧទ្ទេសនាមការងារយើងមិនរើសអើងរវាងកម្មករពិការ និង កម្មករធម្មតាទេ។ ការតភ្ជាប់នេះ យើងផ្អែកលើជំនាញវិជ្ជាជីវៈ និងបំណិនដែល និយោជិកអាចប្រើប្រាស់នៅសហគ្រាស។ ដូច្នេះហើយ សង្ឃឹមថា សហគ្រាសដែល ប្រើប្រាស់និយោជិកជាជនពិការ នឹងផ្សព្វផ្សាយដល់សហគ្រាសដទៃទៀតអំពីការប្រើ ប្រាស់និយោជិកជាជនពិការ មិនត្រឹមតែជាការងារមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែការប្រើ ប្រាស់ធនធានមនុស្សជាជនពិការប្រកបដោយប្រសិទ្ធភាព នឹងនាំមកនូវអត្ថប្រយោជន៍ ដល់ជីវិតសម្រាប់ជនពិការផងដែរ”៕