លើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ និងសិទ្ធិរបស់កុមារីនៅប្រទេសវៀតណាម

(VOVWORLD) - “កុមារីធ្វើជាម្ចាស់អនាគត” គឺជាប្រធានបទនៃព្រឹត្តិការណ៍ដែលរៀបចំឡើងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការប្រគល់សិទ្ធិដល់ស្ត្រី (UN Women) និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) សហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Vinh Long នាថ្ងៃទី ១២ តុលានៅសាលាអនុវិទ្យាល័យ Loc Hoa ស្រុក Long Ho ខេត្ត Vinh Long។ 

នេះជាសកម្មភាពមួយក្នុងឱកាសប្រារព្ធទិវាកុមារី អន្តរជាតិ(១១ តុលា) ទិវាគ្រូបង្រៀនពិភពលោក (៥ តុលា) និង ខួប ៣០ ឆ្នាំនៃសេចក្តីប្រកាសទីក្រុងប៉េកាំង និងកម្មវិធីសកម្មភាពទីក្រុងប៉េកាំង (១៩៩៥ - ២០២៥)។  ព្រឹត្តិការណ៍នេះគឺជាឱកាសមួយដើម្បីលើកតម្កើងនូវសំឡេង និងការរួមចំណែករបស់គ្រូបង្រៀនក្នុងដំណើរការកែលម្អគោលនយោបាយ និងបរិយាកាសអប់រំឲ្យកាន់តែជិតស្និតសម្រាប់អ្នកសិក្សាទាំងអស់ រួមទាំងកុមារី ហើយទន្ទឹមនឹងនោះក៏អំពាវនាវឱ្យសហគមន៍ទាំមូល រួមគ្នាលើកកម្ពស់សមភាពយេនឌ័រនៅវៀតណាម។ 

លើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ និងសិទ្ធិរបស់កុមារីនៅប្រទេសវៀតណាម - ảnh 1គណៈប្រតិភូ និងសិស្សានុសិស្សបានចូលរួមក្នុងការសំដែងរបាំ ដើម្បីគាំទ្រចលនាសមភាពយេនឌ័រ និងការពារសិទ្ធិកុមារីនៅវៀតណាម។ ប្រភព៖ UN Women

នៅក្នុងព្រឹត្តិការណ៍នោះ សកម្មភាពតាំងពិព័រណ៍ ល្បែងលេង និងការប្រឡងគូរគំនូរ បានផ្តល់ឱកាសដល់សិស្សានុសិស្សបង្ហាញពីទស្សនៈ និងតួនាទីរបស់កុមារី និងមិត្តភក្តិក្នុងការធ្វើជាម្ចាស់នៃអនាគតរបស់ខ្លួន គ្រួសារ និងសង្គម តាមរយៈគម្រោងអន្តរកម្មនៃសិល្បៈ អក្សរសាស្ត្រ និងគំនិតច្នៃប្រឌិត។  សិស្សានុសិស្សក៏បានចូលរួមក្នុងកម្មវិធី “Beijing+30 Bus Tour” ដែលរៀបចំដោយ UN Women ដើម្បីទទួលស្គាល់សមិទ្ធិផលរបស់វៀតណាមក្នុងសមភាពយេនឌ័រក្នុងរយៈពេល ៣០ ឆ្នាំនៃការអនុវត្តសេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុងប៉េកាំង (ឯកសារដែលបានផ្តល់សច្ចាប័ន និងអនុវត្តន៍យ៉ាងសកម្មដោយប្រទេសចំនួន ១៨៩ រួមទាំងវៀតណាម)។

ជាពិសេស ព្រឹត្តិការណ៍នេះក៏រៀបចំការសន្ទនាផ្ទាល់ជាមួយវាគ្មិនស្ត្រីដ៏មានឥទ្ធិពលក្នុងវិស័យអប់រំ កីឡា និងវិទ្យាសាស្ត្រ។  អាស្រ័យហេតុនេះ បំផុសគំនិតដល់សិស្សានុសិស្ស ជាពិសេសសិស្សស្រី ឱ្យទទួលបានមេរៀន និងដំបូន្មានបន្ថែមទៀត ដើម្បីពួកគេមានការជឿជាក់លើខ្លួនឯង នៅពេលបន្តក្តីសុបិន និងគោលដៅរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ