លើកកម្ពស់គុណភាពអប់រំវិជ្ជាជីវៈក្នុងដំណាក់កាល ២០១៦-២០២០

(VOVWORLD) - ក្នុងដំណាក់កាល ២០១៦-២០២០ វិស័យអប់រំវិជ្ជាជីវៈបានអភិវឌ្ឍ ន៍ទៅតាមទិសដៅស្តង់ដារភាវូបនីយកម្ម ដោយបានបង្លើនគុណភាពនៃការអប់រំវិជ្ជាជីវៈដែលផ្សារភ្ជាប់នឹងតម្រូវការនៃបដិវត្តឧស្សាហកម្ម ៤.០ ទីផ្សារការងារ និងសមាហរណកម្មអន្តរជាតិ។
លើកកម្ពស់គុណភាពអប់រំវិជ្ជាជីវៈក្នុងដំណាក់កាល ២០១៦-២០២០ - ảnh 1សន្និសីទស្តីពីការបូកសរុបការងារឆ្នាំ ២០២០ និងអនុវត្តភារកិច្ចឆ្នាំ ២០២១ (រូបថត៖ TTXVN)

ផ្នែកជ្រើសរើសអ្នកសិក្សាអប់រំវិជ្ជាជីវៈបានមនុស្សចំនួន ១១ លាននាក់ សម្រេចបាន ១០៣% នៃផែនការ ដែលបានដាក់ចេញ។ យោងតាមព័ត៌មាននៅសន្និសីទស្តីពីការបូកសរុបការងារឆ្នាំ ២០២០ និងអនុវត្តភារកិច្ចឆ្នាំ ២០២១ ដែលត្រូវបានអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈ (ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច) រៀបចំឡើងនារសៀលថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុងហាណូយបានឲ្យដឹងថា ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែក្នុងឆ្នាំ២០២០ ខេត្ត ក្រុងនានានៅទូទាំងប្រទេសជ្រើសរើសបាននិស្សិតចំនួន ២ លាន ២៨។ លោកស្រី Nguyen Thi Viet Huong អគ្គនាយិការង នៃអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈបានឱ្យដឹងថា៖ “ក្នុងដំណាក់កាល ២០១៦-២០២០ វិស័យអប់រំវិជ្ជាជីវៈបានអភិវឌ្ឍន៍ទៅតាមទិសដៅស្តង់ដារភាវូបនីយកម្ម ដោយបានបង្លើនគុណភាពនៃការអប់រំវិជ្ជាជីវៈដែលផ្សារភ្ជាប់នឹងតម្រូវការនៃបដិវត្តឧស្សាហកម្ម ៤.០ ទីផ្សារការងារ និងសមា ហរណកម្មអន្តរជាតិ។ សមិទ្ធិផលទាំងនេះត្រូវបាន សម្តែង និង ឆ្លុះបញ្ចាំងរបស់ប្រព័ន្ធអប់រំវិជ្ជាជីវៈទាំងមូល ដែលត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិលបា និងបណ្ដាអង្គការអន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ