លើកកម្ពស់តួនាតីរបស់រណសិរ្សមាតុភូមិក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយ

(VOVWORLD) -លោក Tran Thanh Man  បានវាយតម្លៃខ្ពស់ថា នាពេលកន្លងទៅ រណសិរ្សគ្រប់ជាន់ថ្នាក់បានលើកកម្ពស់សមត្ថភាពក្នុងការចួលរួមផ្ដល់មតិ បដិវាទសង្គម ហើយរួមចំណែកក្នុងការសុក្រឹតយន្តការច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លើកកម្ពស់តួនាតីរបស់រណសិរ្សមាតុភូមិក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយ - ảnh 1 អង្គប្រជុំចូលរួមសិក្ខាសាលា ប្រតិភូចូលរួមសិក្ខាសាលា។ (រូបថតទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ៦ សីហា គណកម្មាធិការអចិន្ត្រៃយ៍នៃគណកម្មធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំសិក្ខាសាលា រណសិរ្សមាតុភូមិរបស់វៀតណាមអនុវត្តន៍ការងារ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការខ្ជះខ្ជាយ នៅតំបន់ភាពខាងត្បូងវៀតណាម។ សមាជិកការិយាល័យនយោបាយ លេខាគណកម្មធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan និងលេខាមជ្ឈឹមបក្ស ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man  បានអញ្ជើញធ្វើជាអធិបតីសន្និសីទនេះ។

អញ្ជើញថ្លែងមតិនៅទីនេះ    ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man  បានវាយតម្លៃខ្ពស់ថា នាពេលកន្លងទៅ រណសិរ្សគ្រប់ជាន់ថ្នាក់បានលើកកម្ពស់សមត្ថភាពក្នុងការចួលរួមផ្ដល់មតិ បដិវាទសង្គម ហើយរួមចំណែកក្នុងការសុក្រឹតយន្តការច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

នៅក្នុងសិក្ខាសាលានេះ     លេខាគណកម្មធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានលើកសំណើរថា៖

នាដំណាច់ឆ្នាំ ២០១៨  ខ្ញុំស្នើឲ្យរណសិរ្សមាតុភូមិមជ្ឈឹមនៅគ្រប់ខេត្ត និងមូលដ្ឋាន ត្រូវឧទ្ទេសនាមករណីដែលទាក់ទិននឹងអំពើពុករលួយ និងខ្ជះខ្ជាយយ៉ាងហោចណាស់ចំនួន ១ ករណី  ដោយរណសិរ្សដោះស្រាយប្រកបដោយប្រសិទ្ធភាព។ តាមនោះយើងខ្ញុំបូកសរុបនៅខេត្ត ក្រុង ទាំង ៦៣  ដើម្បីបង្កើតសំណុំឯកសារគំរូមួយ។ ឯកសារនេះគឺជាព័ត៌មានដ៏ថ្លៃថ្លា ដើម្បីសរឲ្យឃើញតួនាទីរបស់រណសិរ្សមាតុភូមិផងដែរ៕                    

ប្រតិកម្មទៅវិញ

ផ្សេងៗ