លើកកម្ពស់ទំនាក់ទំនងដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រកូរ៉េខាងត្បូង-វៀតណាមឡើងកម្ពស់ថ្មី

(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រធានា ធិបតីកូរ៉េខាត្បូង លោក Moon Jae-in និងលោកជំទាវបានអញ្ជើញមកបំពេញទស្សន កិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤មិនា។
លើកកម្ពស់ទំនាក់ទំនងដៃគូសហ ប្រតិបត្តិការយុទ្ធសាស្ត្រកូរ៉េខាងត្បូង-វៀតណាមឡើងកម្ពស់ថ្មី - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថតៈAFP/TTXVN )

ក្នុងឱកាសនេះ ទីភ្នាក់ងារ សារព័ត៌មានវៀតណាមបានអនុវត្តន៍បទសម្ភាសន៍ជាមួយប្រធានាធិបតីលោក Moon Jae-in ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរនិងវិធានការ សំដៅជម្រុញថែមទៀតទំ នាក់ទំនងនេះនាពេលខាងមុខ។ ស្តីពីអត្ថន័យនៃដំណើរទស្សនកិច្ចនៅវៀតណាមលើក នេះលោក Moon Jae-in បានសង្កត់ធ្ងន់ថា៖ វៀតណាមជាប្រទេសដំបូងដែលលោកមក បំពេញទស្សនកិច្ចក្នុងឆ្នាំ២០១៨ ព្រោះថា ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងវៀតណាម គឺពិសេសណាស់។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកមានបំណងពង្រឹងថែម ទៀតចំណងមិត្តភាពនិងការជឿទុកចិត្តគ្នាក្នុងក្របខ័ណ្ឌជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំ វៀតណាម។ ឈរលើស្មារតីនោះ លោករំពឹងទុកថា ទំនាក់ទំនងដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនឹងបានលើកឡើងកម្ពស់ថ្មីមួយ។ ទន្ទឹមជាមួយគ្នានោះ តាមរយៈដំណើរទស្សនកិច្ចនេះ លោកក៏មានបំណងជួបប្រាស្រ័យជាមួយសហគ្រាស វៀតណាម គ្រួសារពហុវប្បធម៌កូរ៉េខាងត្បូង-វៀតណាមនិងប្រជាជនវៀតណាម ដើម្បី ពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ